header ads

Sponsor

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ( ក.ប.ប.) នៃក្រសួងពាណិជ្ជកម្មបានបញ្ជាក់នៅថ្ងៃសុក្រនេះ កាលពីអាធ្រាតយប់មិញ មន្រ្តីបានបង្ករាបគ្រឿងសមុទ្រមានភាពមិនប្រក្រតីសរុបជាង១១តោន ។

ការបង្ក្រាបនេះ ធ្វើឡើងដោយមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ចសហការពីមន្រ្តីនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយបានស្ទាក់ឃាត់រថយន្តដឹកគ្រឿងសមុទ្រចំនួន០៣គ្រឿង នៅលើផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌដង្កោរាជធានីភ្នំពេញ។

បន្ទាប់ពីបានត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញបង្គាមានចាក់បញ្ចូលសារធាតុស្រដៀងចាហួយចំនួន ៤៤៩ កេស ស្មើនឹង១១,២២៥ គីឡូក្រាម ហើយរថយន្ត និងវត្ថុតាងខាងត្រូវបានបញ្ជូនមកអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបន្តអនុវត្តតាមនីតិវិធី៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post