header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

មន្ទីរបរិស្ថានខេត្តមណ្ឌលគីរីបញ្ជាក់ថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ទទួលបានកូនស្វាកន្ទុយសមួយក្បាលនិងស្វាត្រោស២ក្បាលពីប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរីធ្វើកនៅថ្ងៃទី២៨ ខែឧសភា។

មន្ទីរបរិស្ថានបន្តថា កូនស្វាកន្ទុយស មួយក្បាលត្រូវបានបងប្អូនជនជាតិដើមភាគតិចយកមកចិញ្ចឹម ប៉ុន្តែក្រោយពីយល់ឃើញថា ការចិញ្ចឹមសត្វព្រៃគឺជាសកម្មភាពប្រាសចាកពីច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ទើបសម្រេចប្រគល់ឲ្យមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនិងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។
ដោយឡែក កូនស្វាត្រោសចំនួន១ក្បាលទៀត ត្រូវបានប្រជាពលរដ្ឋរស់នៅភូមិពូទឺត ក្នុងឃុំប៊ូស្រា ប្រគល់ឲ្យមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីចូលរួមអភិរក្សសត្វព្រៃ។

សត្វស្វាក្រវ៉ាត់ ឬស្វាកន្ទុយស គឺជាថនិកសត្វកម្រ និងជិតផុតពូជ ហើយត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធ១ នៃអនុសញ្ញាស្ដីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់ហៅកាត់ថា (CITES) ខណៈសត្វស្វាត្រោស គឺជាថនិកសត្វបង្គួរ ហើយត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធ២ នៃអនុសញ្ញា (CITES)។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានណែនាំនាយកដែនជម្រកសត្វព្រៃក្នុងតំបន់ការពារធម្មជាតិទាំង៥ តំបន់ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ត្រូវបន្តចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់សកម្មភាពបរបាញ់ និងការលួចទន្រ្ទានដីព្រៃក្នុងតំបន់ការពារធម្មជាតិ។

លោកព្រួយបារម្ភចំនួនថយចុះទៅលើសត្វស្វាប្រភេទនេះ ដោយសារសកម្មភាពបរបាញ់កើនឡើង និងការបាត់បង់គម្របព្រៃស្រោងដែលជាទីជម្រករបស់សត្វស្វាកន្ទុយស៕

ផ្ដល់សិទ្ធិដោយ៖ khmernas

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post