header ads

Sponsor

អគ្គស្នងការដ្ឋាននគរបាលជាតិ និង ក្រសួងប្រៃសណីយ៍ រួមគ្នាបង្កើតក្រុមការងារប្រព័ន្ធ Hotlineលេខ ១១៧ដើម្បីឆ្លើយតបឆ្លើយតបដោះស្រាយបំភ្លឺព័ត៌មានរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធលើការរឹតបន្តឹងច្បាប់ចរាចរណ៍តាមអនុក្រឹត្យថ្មីចាប់ពីថ្ងៃទី១ឧសភាមក។

អគ្គស្នងការបញ្ជក់ថា ក្រុមការងារ Hotline មានភារកិច្ចតាមដាន ឆ្លើយតប សំនួររបស់ប្រជាពលរដ្ឋ ក្រោយមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនចែកចាយព័ត៌មានមិនពិត ពាក់ព័ន្ធទៅនឹងកិច្ចប្រតិបត្តិការ ក្នុងដំណើរការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

យ៉ាងណា អគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ានប្រមាណថា ក្នុងរយៈពេលប៉ុន្មានថ្ងៃ ក្រោយពីមានការអនុវត្តន៍ការរឹតបន្តឹងច្បាប់ចរាចរណ៍ ដោយធ្វើការផាកពិន័យតាមអនុក្រឹត្យថ្មី បានធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ចុះច្រើន។

តាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា កាលពីថ្ងៃទី ៥ខែឧសភា គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសបណ្ដាលឲ្យមានមនុស្សស្លាប់ ៣នាក់ និងរងរបួស៩នាក់ ខណៈកាលពីថ្ងៃទី ៤ ខែ ឧសភា គ្មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នោះទេ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post