header ads

Sponsor

សង្កាត់រដ្ឋបាលព្រៃឈើប្រាសាទបាគង នៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានស​ហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ បានចុះ​បង្ក្រាបបទល្មើសសត្វព្រៃនៅទីតាំងអាហារដ្ឋានចំនួនបីកន្លែង ដែលបាន​យកសត្វព្រៃធ្វើម្ហូបលក់ដោយខុសច្បាប់ នៅថ្ងៃទី ២៤ ខែឧសភា។ នេះបើតាម​ការផ្សព្វផ្សាររបស់រដ្ឋបាលព្រៃឈើ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២០។

អាហារដ្ឋានទាំងបីកន្លែងនៅខេត្តសៀមរាបនោះ រួមមាន៖

​១. អាហារដ្ឋានម្លប់មហាហេង ស្ថិតនៅភូមិទ្រាំងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយរឹបអូសវត្ថុតាងដូចខាងក្រោម៖
-ទោមងាប់ចំនូន១១ក្បាល
-លលកងាប់ចំនួន៥០ក្បាល
-ចាបស្រូវងាប់ចំនួន២៣០ក្បាល។


២. អាហារដ្ឋានថារីម៉ាក់ប្រាង្គ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយរឹបអូសវត្ថុតាងដូចខាងក្រោម៖
-សាច់ជ្រូកព្រៃស្រស់ចំនួន៣គីឡូក្រាម
-លលកទ្រាំងងាប់ចំនួន៣៧ក្បាល
-ចាបស្រូវងាប់ចំនួន១៥០ក្បាល
-គ្រួចអ៊ីតងាប់ចំនួន១០ក្បាល។


៣. អាហារដ្ឋានសម្រស់ម្លប់ម៉ាក់ប្រាង្គថ្មី ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយរឹបអូសវត្ថុតាង៖
-សាច់អន្សងស្រស់ចំនួន៣.៣គីឡូក្រាម
-សាច់ជ្រូកព្រៃស្រស់ចំនួន៥.៣គីឡូក្រាម
-ចាបស្រូវងាប់ចំនួន៨០ក្បាល
-លលកបាយងាប់ចំនួន១០ក្បាល
-និងអណ្តើកស្រែងាប់១ក្បាលស្មើនឹង០.៨គីឡូក្រាម។
បើតាមរដ្ឋបាលព្រៃឈើ វត្ថុតាងទាំងអស់នេះ ត្រូវបានសមត្ថកិច្ចកប់បំផ្លាញចោលនៅថ្នាលបណ្តុះកូនឈើស្ពានអង្គរភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ក្រោយធ្វើការរឹបអូសបានពីអាហារដ្ឋានទាំងបីកន្លែងនេះ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post