header ads

Sponsor

(ស្វាយរៀង ): មានករណី បុរស ម្នាក់ ត្រូវចរន្តអគ្គីសនីឆក់បណ្តាលអោយស្លាប់ខណៈដែលរាយខ្សែភ្លើងដើម្បីឆក់ត្រីក្នុងស្រះទឹកខាងក្រោយផ្ទះបងប្អូនជីដូនមួយបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកភូមិងនិងសមត្ថកិច្ច ករណី នេះផងដែរ បានកើតឡើង កាលពីវេលាម៉ោង១០:៤០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅក្នុងភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុក ស្វាយទាប ខេត្តស្វាយរៀង ។

បេីតាមសមត្ថកិច្ចបានអោយដឹងថា៖ដោយមានប្រជាពលរដ្ឋបានរាយការណ៍មកប៉ុស្តី៍នគរបាលរដ្ឋបាលឃុំរមាំងថ្កោល ថាមានមនុស្សត្រូវខ្សែភ្លើងឆក់ស្លាប់នៅភូមិឃុំខាងលើនោះសមត្ថកិច្ចយើងបានចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យមើល។ បុរសដែលត្រូវចរន្តអគ្គីសនីឆក់ស្លាប់នោះមានឈ្មោះ សំ ម៉ារ៉ា (ហៅប្រុស) ភេទប្រសុ អាយុ៣១ឆ្នាំ មានមុខរបរកម្មកររោងចក្រ រស់នៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ហើយនៅមុនពេលកើតហេតុជនរងគ្រោះបានរាយខ្សែរភ្លើងចេញពីផ្ទះរបស់ឈ្មោះ ព្រំ ប៉ូលីន ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវជាបងប្អូនជីដូននិងគ្នារស់នៅភូមិ ឃុំកើតហេតុខាងលើ ទៅឆក់ត្រីក្នុងកូនស្រះខាងក្រោយផ្ទះប៉ុន្តែអកុសល្យឆ្លងចរន្តអគ្គីសនីបណ្តាលអោយឆក់ស្លាប់តែម្តង។

ក្រោយត្រូវចរន្តអគ្គីសនីឆក់បណ្តាលអោយដួលសន្លប់នៅមាត់ស្រះរួចមកក្រុមគ្រួសារបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងប៉ុន្តែអកុសល្យជនរងគ្រោះបានស្លាប់បាត់បង់ជីវិតរួចទៅហើយ។ បច្ចុប្បន្នសាកសពត្រូវបានប្រគាល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ដោយ: ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post