header ads

Sponsor

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ព្រមានចាត់វិធានការលើការផ្ទេរសិទ្ធនាំចូលជ្រូកពីប្រទេសថៃ ដើម្បីជៀសវាងការដឹកជញ្ជូនជ្រូកបែបអនាធិតេយ្យ  ។ នេះបើតាមការជូនដំណឹងរបស់ក្រសួងកសិកម្មកាលពីថ្ងៃទី ២ ខែ ឧសភា។

ក្រសួងព្រមានយ៉ាងដូច្នេះថា ក្រុមហ៊ុនដែលទទួលបានសិទ្ធនាំចូលជ្រូករស់ទាំងអស់ គឺមិនអនុញ្ញាតឲ្យលក់បន្តទៅក្រុមហ៊ុនផ្សេងទៀត ក្នុងគោលបំណងបង្កហារនិភ័យដល់ការឆ្លងពីសត្វទៅសត្វ នឹងពីសត្វទៅមនុស្ស ហើយត្រូវកាត់បន្ថយការនាំចូលសាច់ពីប្រទេសជិតខាង ដោយជំនួសវិញដោយការដាំដុះ និងចិញ្ចឹមក្នុងស្រុក។

កាលពីថ្មីៗនេះ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច ហ៊ុន សែន បានអំពាវនាវឲ្យប្រជាកសិករ​បង្កើន​ការដាំដុះជាបន្ទាន់ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ខណៈការនាំចូលត្រូវបានបិទ ដោយសារជំងឺកូវីដ១៩។

សម្ដេចលើកឡើងថា៖«ខ្ញុំអំពាវនាវប្រជាជនជំរុញការដាំដុះ បន្លែបង្ការផ្គត់ផ្គង់​ទីផ្សារ​ក្នុងកាលៈទេសៈដ៏លំបាកនេះ ព្រោះការនាំចូលមកពីខាងក្រៅអត់ចូលបានទេ អ៊ីចឹង គឺប្រជាពលរដ្ឋត្រូវដាំក្នុងឱកាសនេះ គឺល្អ»។

តាមរបាយការណ៍ឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតឲ្យនាំចូលជ្រូករស់មាន ៧ក្រុមហ៊ុន ហើយកន្លងទៅក្រសួងបានសម្រចចិត្តផ្អាកក្រុមហ៊ុន ២បណ្ដោះអាសន្នដោយសារល្មើសច្បាប់៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post