header ads

Sponsor

ខេត្តព្រះសីហនុ ៖ក្បួនដំណេីរស្របច្បាប់ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដឹកនាំដោយឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង ត្រូវគេបង្ខាំងរារាំងដំណេីរដោយ ក្រុមសន្តិសុខឯកជន និងមន្ត្រីបរិស្ថាន នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នេះបើតាមឯកឧត្តមបានឲ្យដឹងនៅ ល្ងាចថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២០នេះ។

ឯកឧត្តមបានបន្តឲ្យដឹងថា ការបង្ខាំងនេះដឹកនាំដោយឈ្មោះ មួ ឆាយ និងមន្ត្រីរដ្ឋបាលស្រុក ខណៈដែលសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ មកពីគណបក្សខ្មែរក្រោក ធ្វេីដំណេីរចុះទៅពិនិត្យរកការពិត ក្រោយពីទទួលដំណឹងថាអាជ្ញាធរប្រេីប្រាស់ហិង្សា បង្ខាំងពលរដ្ឋ ពីចន្លោះ៣០ ទៅ៥០នាក់ ជាពិសេសករណីនេះធ្លាប់មានពលរដ្ឋស្លាប់ដោយការបង្ខាំងនេះទៀតផង ។

មន្ត្រីបរិស្ថាន និងពួកសន្តិសុខឯកជន នេះ បានឃាំងដំណេីរសមាជិកឧត្តមក្រុមប្រឹក្សា ដោយអោយសមាជិកឧត្តមក្រុមប្រឹក្សា ចាំគោលការណ៍ជាបន្តបន្ទាប់ ទោះមានលិខិតបេសកកម្ម ពីស្ថាប័នមកក៏ដោយ  ខណៈដែលផ្លូវនេះជាផ្លូវតែមួយគត់សម្រាប់ទៅទីតាំងកេីតហេតុ ដោយសល់ត្រឹម១គីឡូមែត្រទៀតប៉ុណ្ណោះ គឺដល់ទីតាំងកេីតហេតុហេីយ ។

ឯកឧត្តមចាត់ទុកថានេះជាទង្វេីបំពានដោយចេតនា របស់មន្ត្រីពាក់ព័ន្ធ ក្នុងការព្យាយាមបិទបាំងការពិត និងបង្កេីតចលនាអប្បគមន៍នៅទីនេះ។

ទាក់ទងនឹងករណីនេះ រដ្ឋបាលស្រុកព្រៃនប់ មិនទាន់មានការឆ្លើយបំភ្លឺយ៉ាងណានោះទេ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post