header ads

Sponsor

ប្រទេសថៃនឹងបន្តដាក់ប្រទេសក្នុងភាពអាសន្នដោយសារជំងឺកូវីដ១៩ រហូតដល់ចុងខែក្រោយនេះគឺ​ខែ​មិថុនា ដើម្បី​ជួយដល់កិច្ចប្រឹងប្រែងដើម្បីការពាការឆ្លងនានាឱ្យស្ថិតក្រោមការគ្រប់គ្រងបានបន្តទៀត ប៉ុន្តែ​រដ្ឋា​ភិ​បាល​ប្រទេស​នេះ​ត្រៀម​បន្ធូរបន្ថយវិធានការរឹតបន្តឹងមួយចំនួន នេះបើតាមការ​លើកឡើងរបស់មន្រ្តី​ថៃ​នៅ​ថ្ងៃ​សុក្រ​ទី​២២​ឧសភា​។

ផ្សារទំនើបនិងហាងលក់ទំនិញ បានបើកដំណើរការឡើងវិញនៅចុងសប្តាហ៍នេះ បន្ទាប់ពីបានបិទអស់​រយៈ​ពេល​ជិត​២​ខែ ក្រោយពីចំនួនករណីឆ្លងបានថយចុះ ប៉ុន្តែរង្គសាល ក្លឹបកម្សាន្ត រោងកុន កន្លែង​លេង​ល្បែង​និង​កីឡា​មួយ​ចំនួន​នៅមានការរឹតបន្តឹងនៅឡើយ។

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់រដ្ឋាភិបាលថៃ បានស្នើសុំពន្យារពេលនេះ ដើម្បីឆ្លើយតប​ទៅ​នឹង​ការ​វិវត្តជាមួយនឹងការរីករាលដាលនៃរោគរាតត្បាតជាសកល និងដើម្បី​ទុក​ពេល​វេលា​ដើម្បី​រៀប​ចំ​សម្រាប់​ការ​បន្ធូរ​បន្ថយវិធានការបន្ថែមទៀតនៅដើមខែក្រោយ។

រដ្ឋាភិបាលបានថៃក៏បន្តដាក់បម្រាមលើជើងហោះហើរអ្នកដំណើរអន្តរជាតិ ដែល​បាន​ដាក់​ឱ្យ​អនុ​វត្ត​តាំង​ពី​ខែ​មេសា នឹង​រហូតដល់ចុងខែមិថុនាដែរ។ សាលារៀននៅតែបិទទ្វារហើយគ្រោងនឹងបើកឡើងវិញនៅខែកក្កដា។

កាលពីថ្ងៃស្រុក ប្រទេសថៃគ្មានករណីឆ្លងថ្មីនិងគ្មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ ខណៈ​ចំនួន​ករណី​ឆ្លង​ដែល​បាន​រាយ​ការណ៍សរុបមានចំនួន៣.០៣៧ករណី ក្នុងនោះ៥៦នាក់បានស្លាប់ និង​២៩១០​នាក់​បាន​ធូរ​ស្បើយ​ឡើង​វិញ​៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post