header ads

Sponsor

តាមសេចក្ដីប្រកាសរបស់សមាគមនអៃវ៉ាវត្តាកាលពីថ្ងៃទី២២ ខែឧសភាឲ្យដឹងថា ដំរីឈ្មោះ បាក់ម៉ៃ ស្ថិតក្រោមការគាំពាររបស់សមាគមនបានស្លាប់បាតបង់ជីវិត ដោយសារជំងឺកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា នៅខេត្តរតនៈគិរី។

សមាគមនបានបញ្ជាក់ថា ដំរី បាក់ម៉ៃ មានអក្ការៈរាគរុសខុសប្លែកពីធម្មតា បន្ទាប់មកក៏ដួលដោយពុំអាចងើបឈរវិញបាន។ភ្លាមនោះក្រុមការងារ និងថ្នាក់ដឹកនាំសមាគមនបានទាក់ទង និងរាយការណ៍ទៅកាន់ស្ថាប័នពាក់ព័ន្ធ និងអង្កការជំនាញដំរីដើម្បីផ្ដល់ការគាំទ្របច្ចេកទេសបសុពេទ្យសង្គ្រោះដំរីនេះ តែជាអកុសលទោះបីជាការខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងណា ក៏ដំរីឈ្មោះ បាក់ម៉ៃពុំអាចស៊ូទ្រាំ និងអក្ការៈជំងឺរហូតបាត់បង់ជីវិត។

សមាគមនបញ្ជាក់ទៀតថា ការស្លាប់ភ្លាមៗរបស់បាក់ម៉ៃ កំពុងស្ថិតក្រោមការសង្ស័យ ខណៈអាជ្ញាធរមូលដ្ឋានកំពុងស៊ើបអង្កេត។

គួបញ្ជាក់ថា ដំរីឈ្មោះបាក់ម៉ៃ ត្រូវបានសមាគមនអៃវ៉ាវត្តាជួយសង្គ្រោះពីមណ្ឌលគីរីតាំងពីឆ្នាំ២០១៦ ហើយបាក់ម៉ៃ គឺជាដំរីឈ្មោលមួយក្បាលក្នុងចំណោមដំរីទាំង ៤ក្បាល របស់មូលនិធិគាំពាររបស់សមាគមនខាងលើ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post