header ads

Sponsor

សាលាដំបូង​រាជធានីភ្នំពេញ កាលពីថ្ងៃទី ៩ខែឧសភា បាន​សម្រេចឃុំ​ខ្លួន​ លោក​ម៉ៃ តុលា អតីត​អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងពន្ធនាគារព្រៃស។ ការ​ឃុំ​ខ្លួន​នេះ ត្រូវបាន​អ្នក​នាំពាក្យ​សាលាដំបូងរាជធានីភ្នំពេញ អះអាងថា លោក​ ម៉ៃ តុលា ត្រូវបាន​ចៅក្រម​ស៊ើបសួរ សម្រេច​ចោទប្រកាន់​ពីបទរំលោភទំនុក​ចិត្ត ដោយ​អភិបាល តាមបញ្ញត្តិ​មាត្រា ៣៩២នៃក្រមព្រហ្មទណ្ឌ។ មាន​ត្រា ៣៩៣ ដែល​ចែង​ថា ប្រសិនបើ​តុលាការ​រក​ឃើញ​ថា ជនជាប់ចោទពិតជាបា​ន​ប្រព្រឹត្តិដូចការចោទប្រកាន់មែន គឺនឹងត្រូវ​ប្រឈម​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់​ ពី ៤ទៅ ១០​លានរៀល។

ការចោទប្រកាន់ និងការ​ឃុំខ្លួន លោក​ម៉ៃ តុលា ត្រូវបាន​ធ្វើឡើង​ក្រោយ​អតីតអគ្គលេខាធិការរងសហព័ន្ធបាល់ទាត់កម្ពុជារូបនេះ ត្រូវ​អង្គភាពប្រឆាំងអំពើពុករលួយ ហៅសួរ ហើយ​បញ្ចូន​ខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៨ខែឧសភា។

សូម​រម្លឹកជូនថា លោក​ម៉ៃ តុលា គឺជាអតីត​មន្ត្រីម្នាក់ ក្នុងចំណោមមន្ត្រីទាំង ៤នាក់ ដែល​ត្រូវ​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រេច​ព្យួរការងារ​ពាក់ព័ន្ធនឹងបាល់ទាត់អស់មួយជីវិត​ ដោយ​សារ​អំពើពុករលួយ​កិប​កេងប្រាក់​សហព័ន្ធពីការ​រៀបចំព្រឹត្តិការណ៍ Tiger Street Football ប្រមាណ ៦ម៉ឺនដុល្លារអាមេរិក តាំងពីឆ្នាំ ២០១៣មក៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post