header ads

Sponsor

រដ្ឋលេខាធិការក្រសួងសុខាភិបាលមានប្រសាសន៍ថា ថ្វីត្បិតស្ថានភាពកូវិដ១៩ នៅកម្ពុជាពុំមានការឆ្លងថ្មី ប៉ុន្តែជំងឺនេះនៅតែជាកង្វល់លើពិភពលោកដដែល ដូច្នេះបើអាចសូមពលរដ្ឋពន្យាពេលរៀបអាពាហ៍ពិពាហ៍សិន ដោយចាំមើលស្ថានភាព២ទី៣ខែទៀត ។

លោកជំទាវក៏បានធ្វើការអំពាវនាវ អោយពលរដ្ឋបន្តអនុវត្តនូវវិធានការ៣ចំនុចចាំបាច់គឺ

១ ត្រូវតែធ្វើអនាម័យជាប្រចាំ

២ ត្រូវប្រើម៉ាស ពេលចាំបាច់ ជាពិសេសពេលធ្វើដំណើរ

៣ ត្រូវរក្សាគម្លាតសុវត្ថភាពសង្គម និងគម្លាតបុគ្គល លោកជំទាវបន្តថា រហូតមកទល់ថ្ងៃទី១១ឧសភានេះ នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវិដ១៩ ជាង៤លានហើយ ។

ប្រសាសន៍ខាងលើបានធ្វើឡើងនៅទី១១ឧសភា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post