header ads

Sponsor

Health officials wearing protective gear as they spray disinfectant to help reduce the spread of the new coronavirus in a class at a high school in Seoul, South Korea, Monday, May 11, 2020. (AP Photo/Lee Jin-man)

សាលារៀនជាង២០០កន្លែងនៅទូទាំងប្រទេសកូរ៉េខាងត្បូងបានបិទទ្វារសារជាថ្មី ក្រោយបានបើកទ្វារបានតែប៉ុន្មានថ្ងៃ ដោយសារចំនួនអ្នកឆ្លងជំងឺកូវីដ១៩បានកើនឡើងខ្ពស់វិញ។ កាលពីថ្ងៃព្រហស្បតិ៍ កូរ៉េខាងត្បូងបានរាយការណ៍ករណីឆ្លងថ្មីកើនឡើងខ្ពស់បំផុតក្នុងរយៈពេលជាង៥០ថ្ងៃចុងក្រោយនេះ។

សាលារៀនជាង២០០កន្លែងនៅទូទាំងប្រទេសកូរ៉េខាងត្បូងបានបិទទ្វារសារជាថ្មី ក្រោយបានបើកទ្វារបានតែប៉ុន្មានថ្ងៃ ដោយសារចំនួនអ្នកឆ្លងជំងឺកូវីដ១៩បានកើនឡើងខ្ពស់វិញ។ កាលពីថ្ងៃព្រហស្បតិ៍ កូរ៉េខាងត្បូងបានរាយការណ៍ករណីឆ្លងថ្មីកើនឡើងខ្ពស់បំផុតក្នុងរយៈពេលជាង៥០ថ្ងៃចុងក្រោយនេះ។

មន្ត្រីសុខាភិបាលព្រមានថា ការរីករាលដាលឡើងវិញនេះ នឹងធ្វើឱ្យកាន់តែពិបាកគ្រប់គ្រង ហើយអាចបង្កឱ្យមានហានិភ័យដល់ការដកចេញវិធានការមួយចំនួនដែលប្រទេសកូរ៉េខាងត្បូងកំពុងអនុវត្ត។

មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា នៅក្នុងចំណោមអ្នកឆ្លងថ្មីចំនួន៧៩ករណី គឺក្នុងនោះចំនួន៦៧ករណីស្ថិតនៅក្នុងទីក្រុងសេអ៊ូល ដែលមានប្រជាជនរស់នៅប្រហែលពាក់កណ្ដាលនៃចំនួនប្រជាជនកូរ៉េខាងត្បូងសរុបប្រមាណ៥១លាននាក់។

កូរ៉េខាងត្បូងមានអ្នកឆ្លងសរុបចំនួន១១.៣៤៤នាក់ គិតចាប់តាំងពីផ្ទុះឡើងនៃជំងឺរាតត្បាតនេះដំបូងមក ហើយក្នុងនោះមនុស្សចំនួន២៦៩នាក់បានស្លាប់។

បន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយ រដ្ឋាភិបាលកូរ៉េបានសម្រេចចិត្តដាក់ចេញវិធានការឡើងវិញ ដើម្បីបិទកន្លែងសាធារណៈ ដូចជាឧទ្យាន សារមន្ទីរ និងរោងកុន ដែលគ្រប់គ្រងដោយរដ្ឋនៅក្នុងតំបន់ទីប្រជុំជនក្នុងរយៈពេលពីរសប្តាហ៍ទៀត ដើម្បីបន្ថយការរាលដាលនៃវីរុសនេះ។

ក្រៅពីនោះ ក្រុមមន្រ្តីក៏បានណែនាំសាលាបង្រៀនឯកជន និងកន្លែងលេងល្បែងកុំព្យូទ័រឱ្យបិទនៅក្នុងអំឡុងពេលនេះឬត្រូវអនុវត្តវិធានការប្រឆាំងនឹងមេរោគ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល Park Neung-hoo បានអំពាវនាវឱ្យប្រជាជននៅតំបន់ទីក្រុងចៀសវាងការប្រមូលផ្តុំដែលមិនចាំបាច់ និងជម្រុញឱ្យក្រុមហ៊ុនត្រូវហាមឃាត់បុគ្គលិកឈឺ មិនត្រូវឱ្យមកធ្វើការឡើយ។

ករណីឆ្លងច្រើននៅកូរ៉េចុងក្រោយនេះ គឺភាគច្រើនជាប់ពាក់នឹងការប្រមូលផ្ដុំរបស់កម្មករធ្វើការជុំគ្នា នៅតាមក្លឹប និងកន្លែងកម្សាន្តផ្សេងទៀត បន្ទាប់ពីអាជ្ញាធរបានបន្ធូរបន្ថយវិធានការរក្សាគន្លាតសុវត្ថិភាពចាប់តាំងពីដើមខែឧសភាមក៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post