header ads

Sponsor

(Business Insider) រដ្ឋមន្រ្តីក្រសួងអប់រំរបស់ប្រទេសនេះបាននិយាយកាលពីថ្ងៃច័ន្ទថា ប្រទេសបារាំងបានកត់ត្រាករណីថ្មីចំនួន៧០ករណីនៃកូវីដ១៩ នៅក្នុងសាលារៀនដែលត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញកាលពីសប្តាហ៍មុន។ ប្រទេសបារាំងបានបិទសាលានិងវិទ្យាស្ថានឧត្តមសិក្សា ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដែលជាផ្នែកមួយនៃវិធានការរបស់ប្រទេសក្នុងការទប់ស្កាត់ការផ្ទុះឡើងនៃមេរោគឆ្លង។

ប្រទេសបារាំងបានកត់ត្រាករណីឆ្លងកូវីដ១៩ចំនួន ១៨០.០០០ ករណី និងច្រើនជាង ២៨.០០០ នាក់បានស្លាប់គិតត្រឹមថ្ងៃច័ន្ទ។ បន្ទាប់ពីការបិទអស់រយៈពេលពីរខែ ប្រទេសបារាំងបានចាប់ផ្តើមដកការរឹតត្បិត រួមទាំងការបើកហាង និងសាលាមត្តេយ្យនិងសាលាបឋមសិក្សាមួយចំនួនទៀត។

យោងទៅតាម France24 ថ្នាក់រៀនត្រូវបានកំណត់ចំនួនសិស្សតែ ១០នាក់ សម្រាប់សាលាមត្តេយ្យ និង១៥នាក់សម្រាប់ក្រុមអាយុផ្សេងទៀត។ រដ្ឋមន្ត្រីក្រសួងអប់រំ Jean-Michel Blanquer បានប្រាប់វិទ្យុបារាំង RTL នៅថ្ងៃច័ន្ទនេះថា ករណីថ្មីចំនួន៧០ នៃកូវីដ១៩ ត្រូវបានគេរកឃើញក្នុងមួយសប្តាហ៍ ចាប់តាំងពីនិស្សិតបានត្រឡប់មកវិញ ដែលគាត់បាននិយាយថាជៀសមិនរួចទេ។

លោកបាននិយាយថា "វាមិនអាចជៀសផុតបានទេរឿងប្រភេទនេះនឹងកើតឡើង"។ ស្ទើរតែគ្រប់ករណីទាំងអស់នៃការឆ្លងនេះបានកើតឡើងនៅខាងក្រៅសាលា។ លោក Jean-Michel Blanquer បានកត់សម្គាល់ថា ៧០ ករណី គឺជាសមាមាត្រតូចមួយនៃសិស្សសាលាដែលមានចំនួន ១,៤ លាននាក់ដែលបានវិលត្រឡប់មកវិញ។ លោកថាសាលារៀនដែលរងផលប៉ះពាល់នឹងត្រូវបិទជាបន្ទាន់។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post