header ads

Sponsor

លោក វ៉ូ ក្វាងមិញ ​ឯកអគ្គរដ្ឋទូតវៀតណាម​ប្រចាំ​កម្ពុជា​លើក​ឡើង​ថា ​ភាគី​ប្រទេស​​វៀតណាម ​​មិន​ទាន់​សន្និដ្ឋាន​ថាបុរស​ដែល​ផ្ទុកជំងឺ​ កូវីដ១៩​ ឆ្លង​ចេញ​ពី​ក​ម្ពុជា​នៅ​ឡើយ​ទេ ​ក្រោយ​ពេល​មាន​សារព័ត៌​មាន​វៀតណាម​មួយ​ចំនួន​ចុះផ្សាយថា ​បុរជន​ជាតិ​វៀតណាម​ម្នាក់​រស់​នៅក្នុងខេត្តតាញិញ​ តេស្ត​ឃើញ​មេរោគ​កូវីដ​ ១៩​ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ខេត្តសៀម​ ចូល​ទឹក​ដី​វៀតណាម​វិញ​។

លោកវ៉ូ​ ក្វាងមិញ​ បញ្ជាក់​នៅ​ថ្ងៃ​ទី​ ២០​ ខែ ​ឧសភា​ថា ​ភា​គីវៀតណាម​មិន​បាន​បញ្ជាក់​ថា​​បុរស​ផ្ទុក​ជំងឺកូវីដ ១៩ មានការឆ្លងពីប្រទេសកម្ពុជា​នោះទេ​។ ប៉ុ​ន្តែ​តាម​គោល​ការណ៍បង្ការនិង​ប្រឆាំង​ជំងឺឆ្លង​ វៀតណាម​ត្រូវ​អនុវត្តកា​រដាក់​ឲ្យ​នៅដាច់ដោយ​ឡែក​គ្រប់​ករណីដែល​មានការសង្ស័យ​និងត្រូវ​ប្រកាស​ជាសាធារណៈ​នូវព័ត៌មានមួយចំនួនទាក់ទងនឹងអ្នកជំងឺដូចជា​ការ​ធ្វើដំណើររ​បស់​អ្នកជំងឺ​នេះដើម្បីអ្នក​ដែលធ្លាប់​មានការប៉ះពាល់អោយមានការប្រុង​ប្រយ័ត្ននិងរាយ​ការណ៍ដ​ល់ស្ថាប័​នជំ​នាញ​របស់​វៀតណាម។

ទន្ទឹមគ្នានេះលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាក៏បានច្រានចោល ចំពោះការចុះផ្សាយរបស់សារព័ត៌មានវៀតណាមគឺជាព័ត៌មានមិនជាក់លាក់។

លោកស្រី ឱ វណ្ណឌីន បន្ថែមថា៖«ក្រសួងសុខាភិបាលកម្ពុជាបានចាត់ទុកថា ការចុះផ្សាយរបស់សារព័ត៌មាន ថាបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរអំពីកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការបង្ការជំងឺកូវីដ១៩។

លោក ក្វាងមិញឲ្យដឹងទៀតថា ក្រសួងសុខាភិបាលវៀតណាមបានសហការយ៉ាងស្អិតរមួត ហើយតែងតែមានការផ្លាស់ប្តូរព័ត៌មានជាមួយក្រសួងសុខាភិបាលកម្ពុជានិងបណ្តាប្រទេសដទៃក្នុងគោលបំណងរួមគឺខិតខំបង្ការនិងប្រឆាំងនឹងជំងឺឆ្លងនេះ។

បច្ចុប្បន្ន កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយ១០០% ខណៈជាង១ ខែមកនេះពុំមានអ្នកឆ្លងថ្មីឡើយ។ ចំណែកប្រទេស វៀតណាមមានអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួន ៣២៤នាក់ ជាសះស្បើយ ២៥៣នាក់ ស្លាប់គ្មាន៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post