header ads

Sponsor

ស្រី្តខ្មែរចាញ់បោកមេខ្យល់នាំទៅប្រទេសចិនចំនួន ៣នាក់ត្រូវបាន ស្ថានទូតខ្មែរសហការជាមួយអាជ្ញាធរ វៀតណាម ធ្វើការដោះស្រាយបញ្ជូនមកស្រុកកំណើតវិញ ក្រោយឆ្លងដែនខុសច្បាប់ចូលវៀតណាម តាំងពីចុងខែ មីនា។ នេះបើតាមការឲ្យដឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេស វៀតណាម នៅថ្ងៃទី ៧ ខែ​​ ឧសភា។

ស្ថានទូតបញ្ជាក់ថា ស្រ្តីរងគ្រោះទាំង ៣នាក់ខាងលើ នឹងត្រូវបញ្ជូនមកប្រទេសកម្ពុជាវិញ តាមច្រកព្រំដែនម៉ុកបាយ-បាវិត នៅថ្ងៃទី ៧ ខែ ឧសភានេះ។

ស្ថានទូតបាន ផ្តាំផ្ញើរដល់ស្ត្រីទាំងបីរូប សូមឈប់ចាញ់បោកមេខ្យល់ទៀត ហើយត្រូវណែនាំដល់មិត្តភក្តិពីបទពិសោធន៍ដ៏លំបាកនេះ ហើយពេលទៅដល់មាតុប្រទេសវិញខិតខំកសាងខ្លួន ប្រកបមុខរបរតាមសមត្ថភាព៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post