header ads

Sponsor

(ខេត្តស្វាយរៀង)៖ បងប្អូន ប្រជាពលរដ្ឋភូមិបាក់រនាស់លើកគ្នាតវ៉ា ដោយចោទថាឈ្មោះ សំ សាវឿន (ហៅអ៊ុក ណន) ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរជាប្រធានក្រុមហ៊ុន មានទីលំនៅភូមិបាក់នាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង បានចាក់ដីលប់អូរសាធារណៈបិទផ្លូវទឹកប្រជាពលរដ្ឋក្នុងភូមិបាក់រនាស់និងចាក់លប់ដីចំណីព្រែកទន្លេវ៉ៃគោ ធ្វើជាកម្មសិទ្ធិនិងសង់ផ្ទះលើចំណីព្រែកនិងជីកស្រះធ្វើកញ្ចុះ ដែលអាជ្ញាធរនិយាយថាគ្មានច្បាប់អនុញ្ញាតិ ករណីផ្ទុះការតវានេះកើតឡើងពេញមួយព្រឹកថ្ងៃទី៧ ឧសភា ២០២០ នៅ ភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។


ទាក់ទិនករណីនេះដែរចុងបណ្តឹងឈ្មោះសំ សាវឿន ហៅអ៊ុកណន ភេទប្រុស អាយុ៥១ឆ្នាំ បានឲ្យដឹងថា : គាត់បានទិញដីមួយចំនួននៅចំណុចកើតហេតុ ហើយបានសុំច្បាប់អនុញ្ញាតិពីអាជ្ញាធរសង្កាត់ដើម្បីធ្វើអភិវឌ្ឍន៍និងសង់លំនៅឋានតាំងពីឆ្នាំ២០១៥ក៏ប៉ុន្តែចៅសង្កាត់មិនទទួលពាក្យសុំរបស់គាត់(សំសាវឿន)រូបគាត់ក៏បានធ្វើសំណើរសុំទៅសាលាក្រុងស្វាយរៀងទៀតក៏ប៉ុន្តែពុំមានការឆ្លើយតបពីសាលាក្រុងទើបរូបគាត់សម្រេចចិត្តចាក់ដីលប់អូរសាធារណៈដោយគ្រោងដាក់លូទឹកជំនួស ចំណែកដីចំណីព្រែកទន្លេវ៉ៃគោ គាត់ចាក់ធ្វើផ្លូវ ទុកជាផ្លូវសាធារណៈមិនយកធ្វើជាកម្មសិទ្ធិទេ។ ហើយចំពោះចំណុចដែលសង់ផ្ទះគឺទិញពីម្ចាស់ដើមគេធ្លាប់ធ្វើស្រែប្រាំង ទើបគាត់ចាក់ដីសង់ផ្ទះនិងធ្វើទំនប់ជីកស្រះធ្វើជាខ្យុះដើម្បីចិញ្ចឹមទានិងត្រី។


បើតាមប្រជាពលរដ្ឋម្នាក់ឈ្មោះហេងចាន់ ភេទស្រីអាយ៤៥ឆ្នាំ នៅភូមិកើតហេតុខាងលើបានឲ្យដឹងថា: អូរបុរាណនេះមានទំហំទទឹខាងមុខជាប់ថ្នល់ជាតិលេខ១៣ មានទំហំ១២ម៉ែត្រ បណ្តោយ១៥០ម៉ែត្រដល់ព្រែកទន្លេវ៉ៃគោ ហើយ៧/៨ឆ្នាំមកនេះព្រែកទន្លេវ៉ៃគោរាក់ ក៏មានប្រជាពលរដ្ឋនាំគ្នាមកចាប់ដីបោះបង្គោលហុមយកក៏ប៉ុន្តែអាជ្ញាធរបានទុកជាចំណីព្រែកមិនចេញបណ្ណ័ឲ្យធ្វើជាកម្មសិទ្ធិទេ។ ប្រភពបន្តទៀតថាឈ្មោះសំសាវឿនបានយកគ្រឿងចក្រមកជីកកាយដីរបស់គាត់(ហេងចាន់និងហេង សុភគ្រ័)យកអាចម៍ដីទៅលប់អូរសាធារណៈធ្វើជាថ្នល់ដោយជីកដីស្រែជាកម្មសិទ្ធិរបស់ឈ្មោះហេងចាន់និងហេងសុភគ្រ័ អស់ទទឹង២ម៉ែត្របណ្តោយ១៣០ម៉ែត្រជម្រៅ២ម៉ែត្រ។


ក្រោយពីលោកអភិបាលក្រុងស្វាយរៀងចុះទៅវាស់វែងនិងចុចជីភីអេសរកឃើញថា ពិតជាដីកម្មសិទ្ធិរបស់ឈ្មោះហេងចាន់និងហេងសុភគ្រ័ មានវិញ្ញាបនបត្រកម្មសិទ្ធិដែលបានចុះបញ្ជីជាកល្ខណៈប្រពន្ធ័ឈ្មោះសំសាវឿន យល់ព្រមកាយលប់ឲ្យស្មើជូនជនរងគ្រោះវិញ។


ទាក់ទិនករណីនេះដែរលោកស្រីសុខណន ចៅសង្កាត់សង្ឃ័របានប្រាប់ឲ្យដឹងថា: ឈ្មោះសំសាវឿនហៅអ៊ុកណន នេះបានផ្គើនជាមួយអាជ្ញាធរ ធ្វើលិខិតសុំ លប់អូរសាធារណៈធ្វើថ្នល់និងចាក់ដីលប់ដៃព្រែកធ្វើជាកម្មសិទ្ធិ ចៅសង្កាត់ឯណាហ៊ានទទួលឬចុះហត្ថលេខា ទើបលោកស្រីឲ្យសុំទៅលោកអភិបាលក្រុងស្វាយរៀង ក៏ប៉ុន្តែឈ្មោះនេះបែជាផ្គើនយកគ្រឿងចក្រជីកកកាយដីឯកជនរបស់ប្រជាពលរដ្ឋនៅក្បែអូរយកអាចមន៍ដីលុបអូរធ្វើផ្លូវចូលផ្ទះខ្លួនបិទផ្លូវទឹកប្រជាពលរដ្ឋមួយភូមិជាង១០០គ្រួសារ ពេលសមត្ថកិច្ចមកឃាត់ពេលថ្ងៃគឺលួចចាក់ដីពេលយប់ ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post