header ads

Sponsor

ភ្នំពេញ៖ កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយ នៅតាមបណ្ដាខេត្តនានា ដោយសារជ្រលងសម្ពាធទាបបង្កើនឥទ្ធិពលលើភាគពាយ័ព្យ និងភាគខាងជើងកម្ពុជា ចាប់ពីថ្ងៃទី ១៥ ខែឧសភានេះ នឹងមានរបបខ្យល់មូសុងបក់មកលើកម្ពុជាពីទិសនិរតី ជាមួយនឹងការចាប់ផ្ដើមមកដល់នូវរដូវវស្សា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១១ឧសភា។

បើតាមសេចក្តីជូនដំណឹងដដែល សម្រាប់បណ្ដាខេត្ត នៅតំបន់វាលទំនាបកណ្ដាលសីតុណ្ហភាពអប្បបរមា២៥អង្សា-២៨អង្សា និងអតិបរិមា៣៦អង្សា-៣៩អង្សា ហើយនឹងមានភ្លៀងធ្លាក់រាយប៉ាយ នៅភាគពាយ័ព្យ និងផ្នែកដ៏ទៃទៀតអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម ស្ថានភាពបែបនេះចាប់ពីថ្ងៃទី ១៥ ដល់១៩ ខែឧសភានេះ។

សម្រាប់តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសានសីតុណ្ហភាពអប្បបរមា២៥អង្សា-២៧អង្សា និងអតិបរិមាន៣៤អង្សា-៣៨អង្សា អាចមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ។ចំណែកនៅតំបន់មាត់សមុទ្រវិញ តំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមា២៥អង្សា-២៨អង្សា អតិបរិមមា៣៣អង្សា-៣៦អង្សា ដែលមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតតិចទៅបង្គួរ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះបាតុភូត ផ្គរន្ទះ និងខ្យល់កន្រ្តាក់ ជាពិសេសនៅតំបន់វាលទំនាប ដែលមានខេត្តចំនួន ៧ អាចរងផលប៉ះពាល់ ក្នុងនោះមាន ខេត្តបន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង សៀមរាប ឧត្ដរមានជ័យ និងព្រះវិហារ ដែលនឹងអាចកើតមានឡើងចាប់ពីថ្ងៃទី១៣ ដល់១៦ខែឧសភា៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post