header ads

Sponsor

ប្រាសាទតូចមួយនៅកណ្ដាលស្រះស្រង់បានបាក់រលំរាប់រយឆ្នាំ ពេលនេះស្រាប់តែលេចចេញនូវរូបរាងថ្មី ខណៈអាជ្ញាធរជាតិអប្សរាបានបើកការជួសជុលប្រាសាទនេះឡើងវិញ ដែលគ្រោងនឹងបញ្ចប់ឲ្យបានរួចរាល់នៅចុងឆ្នាំ២០២០។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍នាព្រឹកថ្ងៃទី១២ ខែ ឧសភានេះ។

ស្រះស្រង់ និងប្រាសាទបន្ទាយក្ដី បានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ដែលជាសមិទ្ធផលដំបូងគេបង្អស់របស់ព្រះអង្គក្នុងចំណោមសមិទ្ធផលនានា មុនការកសាងនៃប្រាសាទតាព្រហ្មនៅឆ្នាំ១១៨៦។

សូមជម្រាបថា កាលពីពេលថ្មីនេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាបានរកឃើញវត្ថុបុរាណមួយចំនួនពីការធ្វើកំណាយនៅក្រោមប្រាសាទកណ្ដាលស្រះស្រង់ ក្នុងនោះរួមមាន ខ្វាតពណ៌ស ឬគ្រីស្ដាល់ជាច្រើនគ្រាប់ ចម្លាក់ថ្មក្បាលនាគដ៏ធំមួយ ត្រីសូល៍ធ្វើអំពីលោហៈចំនួន ៤ ដែលមួយនៅមានរូបរាងល្អ និងមួយទៀតនៅសល់តែបំណែកចុងស្រួចមួយចំហៀង។ លើសពីនេះ ក៏បានធ្វើកំណាយចម្លាក់ថ្មរូបសត្វអណ្ដើក ២ ទៀតដែរ ខណៈក្រុមការងារកំពុងវិភាគស្រាវជ្រាវរកអំណះអំណាងបន្ថែមអំពីប្រភព និងបុព្វហេតុនៃការបុរាណវត្ថុទាំងនេះ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post