header ads

Sponsor

ភ្នំពេញ៖ ស្នងការ និងស្នងការរង និងនាយកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ ចំនួន៥រូប ត្រូវបានសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមានជុំវិញការបំពេញការងារមិនបានត្រឹមត្រូវ។

ក្នុងលិខិតរបស់សម្ដេច ស ខេង ដែលចេញកាលពីថ្ងៃទី២៦ មីនា ហើយទើបមានការចែកចាយជាសាធារណៈនោះ បានបញ្ជាក់ពីកំហុសឆ្គងរបស់ថ្នាក់ដឹកនាំស្នងការខេត្តកំពង់ធំថា លោក អ៊ុក កុសល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មានបញ្ហាពាក់ព័ន្ធនឹងការ«ខ្វះការយកចិត្តទុកដាក់លើការគ្រប់គ្រង និងដឹកនាំ»។

សម្ដេច ស ខេង ក៏បានបញ្ជាក់ក្នុងលិខិតព្រមានលើកទី១ ដាច់ដោយឡែកចំនួន៤ទៀតថា លោក វ៉ា ចាន់កុសល ស្នងការរងទទួលផែនការនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច , លោក អ៊ឹម សុគឿន ស្នងការរងទទួលផែនការងារធនធានមនុស្ស , លោក ទិត សំណាង ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោក រុំ សុវិជ្ជា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក គឺ«ធ្វេសប្រហែសក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានដូច្នេះថា សាមីខ្លួនខាងលើ ត្រូវកែប្រែនូវកំហុសឆ្គង និងរបៀបរបបការងារដឹកនាំឱ្យបានត្រឹមត្រូវ។ ក្នុងករណីនៅតែប្រព្រឹត្តផ្ទុយពីការណែនាំទៀតនោះ ក្រសួងមហាផ្ទៃ នឹងចាត់វិធានការតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ។

ផ្ដល់សិទ្ធិដោយ៖ khmernas


ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post