header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កម្លាំងសមត្ថកិច្ចចម្រុះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ-បានចុះបង្ក្រាបទីតាំងផលិតបារីក្លែងក្លាយមួយកន្លែងស្ថិតនៅ ក្បែរជើងភ្នំឱរ៉ាល់ ចម្ងាយប្រហែល៦គីឡូម៉ែត្រពីផ្លូវជាតិក្នុងភូមិស្យា ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលក្លែងបន្លំ​ និងខុសច្បាប់ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០​ ។

ប្រតិបត្តិការនេះមានការបញ្ជាផ្ទាល់ពី ឯកឧត្តម​ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក)​ បានបង្គាប់ឲ្យ​ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹម ជាតិ អនុប្រធាន គ.ប.ផ.ក​ ។

ការចុះអនុវត្តត្រួតពិនិត្យជាក់ស្តែង បានរកឃើញការផលិតបារីក្លែងក្លាយ និង ដកហូតសំណាកចំនួន២២មុខ ក្នុងនោះក៏មានឧបករណ៍សម្រាប់ផលិត ព្រមទាំងឃាត់ខ្លួនមេកាម្នាក់ (ជនជាតិចិន) ដើម្បីសួរនាំធ្វើការស្រាវជ្រាវស្វែងរក មេក្លោងពិតប្រាកដ ដែលហ៊ានយកស្លាកក្រសួងការពារជាតិមកប្រើប្រាស់ ដើម្បីផលិតបារីក្លែងក្លាយខាងលើ ជ្រកក្រោមស្លាកប៉ាយ [ក្រសួងការពារជាតិ] មូលដ្ឋានកងយោធពលខេមរភូមិន្ទ អង្គនាយកដ្ឋានសម្ភារៈបច្ចេកទេស និងតំបន់ភិវឌ្ឍន៍ រួមមានទាំងរថយន្តដែលមានស្លាកលេខ ខ.មថែមទៀត។

បច្ចុប្បន្ននេះ កម្លាំងប្រតិបត្តិការ កំពុងបន្តនីតិវិធីជាមួយនឹងស្ថាប័នអយ្យការ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post