header ads

Sponsor

លោក ណូយ៉ា ដែលជាអ្នកនិពន្ធ ព្រមទាំងជាអ្នកចំរៀងរ៉េប បានបញ្ចេញនូវ វីដេអូបទចំរៀងរបស់ខ្លួន កាលពីពេលថ្មីៗកន្លងទៅនេះ ដែលជារសជាតិថ្មីមួយសម្រាប់បម្រើអារម្មណ៍ ពុកម៉ែបងប្អូន ជាពិសេសគឺ អ្នកគាំទ្ររបស់លោកកន្លងមក។

គួរបញ្ជាក់ផងដែរថា បទចម្រៀងក្រមុំភ្នំពេញ ដែលលោកផលិតឡើងនេះ គឺក្នុងគោលបំណងចង់ឲ្យ សម័កាលបុរាណកែច្នៃទៅជាសម័យ ដើម្បីឲ្យបុរាណ និងសម័យដើរទៅមុខទន្ទឹមគ្នា មិនត្រូវឲ្យបាត់បងនៅកេរ្តិ៍មរតក របស់បុព្វបុរសដូនតា បានបន្សល់ទុកឲ្យ។

ការកែច្នៃថ្មីនេះគឺជាការផ្ដួចផ្ដើមឡើងដោយលោក ព្រមទាំងរៀមច្បងរបស់លោក សហការគ្នាផលិតបទចម្រៀងមួយបទនេះឲ្យចេញជារូបរាង ។

ក្នុងវីដេអូមានការលាយឡំជាមួយការផ្ដោះផ្ដង កំប្លុកកំប្លែង ហើយក៏មានការសហការគ្នាជាមួយ និងលោកគ្រូភ្លេងខ្មែរផងដែរ។

ជាចុងក្រោយលោក សង្ឃឹមថាបទចម្រៀងមួយបទនេះ និងជាចំណីអារម្មណ៍សម្រាប់ពុកម៉ែបងប្អូនទាំងអស់ទស្សនា និងស្ដាប់កម្សាន្តលេងទាំងស្នាមញញឹម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post