header ads

Sponsor

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ហាមពលរដ្ឋទៅកន្លែងមានមនុស្សច្រើន ស្របពេលដែលកម្ពុជារកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ទៀត។

សម្ដេច ហ៊ុន សែន បានសរសេរលើហ្វេសប៊ុកថា «សូមកុំចម្លងរោគពីយើងទៅគេ ហើយក៏កុំចម្លងរោគពីគេមកក្រុមគ្រួសារយើងផងដែរ។ កន្លែងណាដែលមិនចាំបាច់ទៅ សូមកុំទៅ ជាពិសេសទីកន្លែងដែលមានក្រុមមនុស្សច្រើន។ សូមស្តាប់នឹងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជានិច្ច»។

សម្ដេច ហ៊ុន សែន ក៏អំពាវនាវឱ្យពលរដ្ឋរក្សាវិធានការអនាម័យជាប់ជាប្រចាំផងដែរ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ១៩នេះ។ កាលពីសប្ដាហ៍កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន១២២នាក់ បានជាសះស្បើយទាំងអស់។

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post