header ads

realme ដែលជាម៉ាកវ័យក្មេងដែលទើបតែមានអាយុកាលរយៈពេលពីរឆ្នាំ និង តែងតែប្រឹងប្រែងក្លាយជាម៉ាកដែលស្វែងយល់ពីយុវវ័យបំផុត។ ក្រៅពីតែងតែខិតខំបំពេញនូវតម្រូវការរបស់យុវវ័យនៅលើផ្នែកឌីសាញ និងគ្រឿងបំពាក់បច្ចេកវិទ្យានោះហើយ ក៏តែងតែបានគិតគូរដល់យុវវ័យទូទៅ ជាពិសេសសិស្សនិស្សិតដែលកំរិតថវិកាពួកគាត់មានកំណត់។

ដូច្នេះដោយឈរនៅលើគោលជំហនៃ realme​ 6 series realme ក៏បានបញ្ជេញនូវម៉ូឌែលrealme 6i នេះ ដើម្បីគាំទ្រដល់យុវវ័យអោយពួកគាត់អាចប្រើប្រាស់ថវិកាផ្ទាល់ខ្លួនអាចទិញទូរស័ព្ទដោយខ្លួនឯងបាន ហើយសម្រាប់ផ្នែកគ្រឿងបំពាក់ក៏មានការធ្វើអោយទទួលបានបទពិសោធន៍កាន់តែប្រសើរឡើងផងដែរ។

មើលតាមរយៈព័ត៌​មានដែលនៅក្នុងទីផ្សារនានាក្នុងពេលបច្ចុប្បន្ននេះ ចំនុចពិសេសរបស់ realme 6i ម៉ូឌែលនេះគឺវាបានបំពាក់នូវបន្ទះឈីបHelio G80ដំបូងបង្អស់ក្នុងពិភពលោក។ បន្ទះឈីប G80 ប្រភេទនេះគឺវាដូចគ្នាទៅនឹង G70 ដែលបានដាក់ប្រកាសកាលពីលើកមុនដែរ ដែលវាមានបំពាក់នូវម៉ាសីុន “HyperEngine” សាកសមសម្រាប់ការលេងហ្គេម ក្នុងនោះផងដែរមានមុខងារមួយសម្រាប់អង្កេតនៅពេលដែលប្រព័ន្ធអីុនធើណេតយឺត វា មានការប្តូរស្វ័យប្រវត្តរវាងអីុនធើណេតទូរស័ព្ទទៅ WiFi។ C3 ដែលrealme បានដាក់ប្រកាសកាលពីត្រីមាសទីមួយគឺវាបានបំពាក់បន្ទះឈីប G70 ​ប្រភេទនេះដែរ ដែលវាអាចដំណើរការលេងហ្គេមMLBB និងហ្គេមផ្សេងៗបានដោយគ្មានបញ្ហា ហើយការបង្ហាញខ្លួនរបស់បន្ទះឈីបG80 នេះនឹងនាំមកជាថ្មីម្តងទៀតនូវទូរស័ព្ទសម្រាប់លេងហ្គេមដ៏អស្ចារ្យ។

​ ក្រៅពីការធ្វើអោយកាន់តែប្រសើរឡើងនូវបន្ទះឈីប realme 6iក៏មានការធ្វើកំណែទម្រង់ទៅលើ បទពិសោធន៍ថាមពលថ្មដែលមានដូចគ្នាទៅនឹង5iដែរ ដែល realme 6iម៉ូឌែលនេះ មិនត្រឹមតែមានថាមពលថ្មធំ 5000mAh នោះទេ ស្របពេលជាមួយគ្នានេះដែរក៏មានបំពាក់នូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿន18W នឹងក្លាយទៅជាបច្ចេកវិទ្យាសំខាន់មួយដែលមិនអាចខ្វះបានសម្រាប់យុវវ័យដែលចូលចិត្តលេងហ្គេម។ ថាមពលថ្ម 5000mAh បទពិសោធន៍ដែលអាចកាន់ថ្មបានយូររួមជាមួយនឹងការសាកថ្មល្បឿនលឿន18W ដោះស្រាយនូវរាល់បញ្ហាដែលកើតឡើងដោយសារថាមពលថ្ម។

realme 6 series ដែលបានដាក់ប្រកាសកាលពីខែមុនកន្លងទៅបានទាក់ទាញ យុវវ័យជាច្រើនចូលរួមទស្សនាក្នុងការផ្សាយផ្ទាល់​ រីឯ ការប្រកាសrealme 6iលើកនេះក៏ដូចគ្នាដែរ គឺបានអញ្ជើញនូវ​ KOL ល្បីៗជាច្រើនចូលរួមលេងហ្គេម MLBB និងមានការ LIVE ផ្ទាល់ផងដែរ។ KOL រួមមាន IC3_Frog BunLeng Henaa និង Lee Gaming។

កម្មវិធីប្រកាសសម្ភោធន៍ realme 6i នឹងមានចាក់ផ្សាយលើផេក Facebook ផ្លូវការរបស់ realme :

https://www.facebook.com/realmeCambodia/

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post