header ads

Sponsor

បរិស្ថាន

អាម៉ាប៉ាប៉ាញ៉ូស

យោងតាមផេគរបស់លោក អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២០នេះថា ៖ ចូលរួមជាមួយអង្គការ Agrisud ចែកដើមឈើហូបផ្លែចម្រុះជាង១០០០ដើម ជូនដល់កសិករចំនួន២២គ្រួសារ មកពីឃុំត្បែង ក្នុងស្រុកបន្ទាយស្រី។

រដ្ឋបាលស្រុកបន្ទាយស្រីកំពុងសហការជាមួយមន្ទីរកសិកម្ម មន្ទីរពាណិជ្ជកម្ម និងអង្គការដៃគូមួយចំនួនទៀត ដូចជា Agrisud ដើម្បីបង្កបរិយាកាសអំណោយផលដល់ការរីកដុះដាលនៃវិស័យកសិកម្មនៅក្នុងស្រុកបន្ទាយស្រីផងដែរ។

ក្នុងនាមជាស្រុកដែលមានសក្តានុពលខាងផ្នែកទេសចរណ៍ផង និងកសិកម្មផង “កសិទេសចរណ៍”គឺជាចក្ខុវិស័យវែងឆ្ងាយដែលអាចនឹងរុញច្រានអោយស្រុកបន្ទាយស្រីផ្លាស់ប្តូរមុខមាត់របស់ខ្លួន លើកកម្ពស់កម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុក។
ប៉ុន្តែចក្ខុវិស័យនេះទាមទារអោយមានការតម្រង់ទិសជាយុទ្ធសាស្ត្រ ដើម្បីអោយស្រុកបន្ទាយស្រីមានកសិផលដែលអាច”នាំចេញនៅនឹងកន្លែង”ផង និងក្លាយជាតំបន់ដែលមានភាពទាក់ទាញនិងបម្រើអោយវិស័យទេសចរណ៍ផង។

កាលានុវត្តភាពក្នុងវិស័យកសិកម្មនៃការ”នាំចេញនៅនឹងកន្លែង” ទៅកាន់ភ្ញៀវទេសចរដែលមកទស្សនាក្នុងខេត្តសៀមរាបមានទំហំធំធេងណាស់ ព្រោះបច្ចុប្បន្ននេះ សាច់ និងបន្លែផ្លែឈើ ដែលផ្គត់ផ្គង់នៅលើទីផ្សារខេត្តសៀមរាប អាចត្រូវបាននាំចូលរហូតដល់ទៅ៨០%ឯណោះ ប៉ុន្តែវាក៏ទាមទារអោយមានការសិក្សាអោយបានច្បាស់លាស់ពីតម្រូវការទីផ្សារជាមុនផងដែរ។

ដោយហេតុតែបន្ទាយស្រីមានទីតាំងភូមិសាស្ត្រ នៅជាប់នឹងក្រុងសៀមរាប ខ្ញុំពិតជាចង់ឃើញអ្នកបន្ទាយស្រី ងាកមកចាប់យកការដាំបន្លែផ្លែឈើ ព្រមទាំងការចិញ្ចឹមសត្វ ដែលបំពេញតម្រូវការរបស់ភ្ញៀវទេសចរអោយបានកាន់តែច្រើន ព្រោះវាស្ថិតនៅកៀកនឹងខ្លួនយើងស្រេច ជាជាងពឹងផ្អែកទៅកសិផលដែលតម្រូវអោយធ្វើការនាំចេញទៅតំបន់ឆ្ងាយ ដែលពិបាកនឹងជួយរកទីផ្សារ ហើយមានតម្លៃប្រែប្រួលពិបាកកំណត់មុនបាន ៕

រូបភាព៖ អភិបាលស្រុកបន្ទាយស្រី

អភិបាលស្រុកបន្ទាយស្រី ចូលរួមជាមួយអង្គការ Agrisud
អង្គការ Agrisud
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post