header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ធំ៖ នៅថ្ងៃ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប ខេត្តកំពង់ធំ ដោយមានកិច្ចសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលទំនិញម្ហូបអាហារ នៅក្នុងផ្សារស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

ជាមួយគ្នានោះ មន្រ្តីសាខា ក.ប.ប ខេត្តកំពង់ធំ បានចុះតាមដានបញ្ហាស្រាថ្នាំចិនសែ តាំង គួយ ផងដែរ។

* ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទឹកសុទ្ធចំនួន ៣ ប្រភេទ ស្មើនឹង ១២០ យួរ ដែលជាផលិតផលខូចគុណភាព ។

បន្ទាប់មក មន្ត្រីសាខា ក.ប.ប ខេត្តកំពង់ធំ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មន្ត្រីចុះពិនិត្យ
មន្ត្រីចុះពិនិត្យ
មន្ត្រីចុះពិនិត្យ
មន្ត្រីចុះពិនិត្យ
មន្ត្រីចុះពិនិត្យ
មន្ត្រីចុះពិនិត្យ
មន្ត្រីចុះពិនិត្យ
មន្ត្រីចុះពិនិត្យ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post