header ads

Sponsor

នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​សូម​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់ ដែល​នឹង​អាច​កើត​មាន​ជា​យថាហេតុ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមិថុនា។

ក្រសួងបានបញ្ជាក់ថា កម្ពុជា​កំពុង​ទទួល​ខ្យល់​មូសុង​និរតី​កម្រិត​បង្គួរ តែ​ដល់ថ្ងៃទី១២-១៦ ខែមិថុនា នឹង​មាន​ប្រព័ន្ធ​សម្ពាធ​ទាប​អូស​បន្លាយ​កាត់ពី​ភាគ​ខាង​ត្បូង​ប្រទេស​ឡាវ ដោយ​ស្ថានភាព​នេះ​នឹង​ធ្វើ​ឲ្យ​​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាបកណ្តាលអាច​នឹង​បន្ត​ធ្លាក់​ភ្លៀងពី​មធ្យម​ទៅច្រើន។

សម្រាប់​បណ្តា​ខេត្ត​នៅ​តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាច​មាន​ភ្លៀងធ្លាក់ពីខ្សោយ​ ទៅបង្គួរ ខណៈ​តំបន់មាត់សមុទ្រ​ទាច​មាន​ភ្លៀង​តិច​ទៅបង្គួរ ហើយ​ផ្នែក​ខ្លះ​នឹង​អាច​មាន​ភ្លៀងធ្លាក់ច្រើន។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post