header ads

Sponsor

សុខភាព

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖  ប្រជាពលរដ្ឋ​កម្ពុជា ចំនួន​២០៤​នាក់ បាន​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​ម៉ាឡេស៊ី ត្រឡប់​មកកាន់​ប្រទេស​កំណើត​របស់ខ្លួន​វិញ​នៅ​ល្ងាច​នេះ ហើយក្រសួងសុខាភិបាល នឹង​យក​ពួកគាត់​ទៅ​ធ្វើ​តេស្ត​យក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ នៅ​វិទ្យាល័យ​ជម្ពូ​វ័ន រាជធានី​ភ្នំពេញ​។​

នេះបើតាម លោកជំទាវ យក់ ស​ម្ប​តិ្ត រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បានឲ្យដឹងនៅ រសៀល​ថ្ងៃទី​១៦ មិថុនា ២០២០​នេះ​។

​លោកជំទាវ ​មានប្រសាសន៍​ទៀត​ថា រាល់​អ្នកដំណើរ​មកដល់​ទាំងអស់ អ្នក​ត្រូវ​ឆ្លងកាត់​ម៉ាស៊ីន​ស្កេ​ន​តាមដាន​សីតុណ្ហភាព​ក្នុង​ខ្លួន (​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​) Novel Coronavirus (2019n-Cov)​។​

ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី

ការធ្វើមាតុភូមិនិវត្តន៍របស់ប្រជាពលរដ្ឋខ្មែរទាំងនេះ បានធ្វើឡើងបន្ទាប់ពី លោក ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានជួបពិភាក្សាតាមរយៈ Teleconference ជាមួយលោក Eldeen Husaini ឯកអគ្គរដ្ឋទូតម៉ាឡេស៉ីប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៉ី កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដើម្បីរៀបចំជើងហោះហើរជូនពួកគាត់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post