header ads

Sponsor

សិល្បៈ

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ លោកស្រី ហ៊ុន ស៊ីណាត ត្រូវជាប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន បានសម្រេចដាក់ពាក្យប្តឹង អតីតតារាចម្រៀង ល្បីឈ្មោះ អ្នកនាង ម៉េង កែវពេជ្ជតា ទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់ចំនួន២ បទល្មើស គឺ បទ«បរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើង»។

នៅក្នុងពាក្យបណ្ដឹង លោកស្រី ហ៊ុន ស៊ីណាត បានអះអាងក្នុងពាក្យបណ្តឹងរបស់ខ្លួនថា ទង្វើរបស់តារាចម្រៀង ម៉េង កែវពេជ្ជតា គឺ ជាការប្រមាថ និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសរបស់លោកស្រី ជាពិសេសធ្វើឲ្យសាធារណជន មានការភ័ន្តច្រឡំ ចោទប្រកាន់មកលើរូបលោកស្រី ឲ្យមានការរើសអើងក្នុងសង្គម ។

លោកស្រី ហ៊ុន ស៊ីណាត បានសំណូមពរឲ្យតុលាការ ផ្តន្ទាទោសតារាចម្រៀង ម៉េង កែវពេជ្ជតា និង បក្ខពួកទៅតាមច្បាប់ និង សុំទាមទារសំណងជំងឺចិត្តតាមច្បាប់កំណត់។

បន្ទាប់ពីមានពាក្យបណ្តឹង តារាច្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ជាក់ថា ខ្លួនពិតជាទទួលបានពាក្យបណ្តឹងនេះមែន ប៉ុន្តែបើតាមការកត់សម្គាល់ នៅក្នុងពាក្យបណ្តឹងនេះ គឺគ្មានអ្វីដែលជាបន្ទុកគួរឲ្យចោទប្រកាន់ ឬជាទម្ងន់នោះទេព្រោះថា បុគ្គលម្នាក់នេះជាអ្នក ដែលចូលមកជ្រៀតជ្រែក និងបញ្ចេញមតិ (Comment) ឌឺដងផ្លែផ្កាអំឡុងពេលដែលអ្នកនាងកំពុងតែឡាយ (Live) ទើបមានការឆ្លងឆ្លើយពាក្យសម្តីគ្នាតែប៉ុណ្ណោះ។

ជាមួយគ្នានេះ អ្នកនាងស្នើឲ្យប្រព័ន្ធ តុលាការ និងអ្នក​ច្បាប់ជួយផ្តល់យុត្តិធម៌ចំពោះខ្លួន ខណៈដែលបច្ចុប្បន្នអ្នកនាងជាស្រ្តីមេម៉ាយរស់នៅចិញ្ចឹមកូនពីរនាក់ក្នុងបន្ទុកយ៉ាងលំបាក ហើយអ្វីដែលអ្នកនាងចង់បាន គឺការរស់នៅ ដោយមានសេចក្តីសុខជាមួយកូនៗទាំងពីរនាក់ប៉ុននោះ៕

លោកស្រី ហ៊ុន ស៊ីណាត
អ្នកនាង ម៉េង កែវពេជ្ជតា
ពាក្យបណ្ដឹង
ពាក្យបណ្ដឹង
អ្នកនាង ម៉េង កែវពេជ្ជតា
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post