header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

មានការផ្ទុះព័ត៌មានឡើង នៃការឆ្លងមេរោគកូរូណាថ្មី នៅប្រទេសចិន ដោយសារតែរកឃើញមេរោគមាននៅលើជ្រញ់ហាន់ត្រីសាល់ម៉ុន លក់នៅក្នុងទីផ្សារបោះដុំអាហារដ៏ធំជាងគេបំផុតនៅក្នុងរដ្ឋធានីបេកាំង រហូតដល់ប្រទេសចិនបានបញ្ឈប់ការនាំចូលត្រីសាល់ម៉ុន(salmon)ពីអឺរ៉ុប ។

ព័ត៌មាន​នេះ​​​ ត្រូវ​បាន​ក្រុមហ៊ុន​ចាត់​ទុក​ថា​ ​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ និង​ភាព​មិន​ច្បាស់​លាស់ ​ក្នុង​អារម្មណ៍​របស់ប្រជាពលរដ្ឋ​ ជាពិសេស​អ្នក​ដែល​និយម​ទទួល​ទាន​ត្រីសាល​ម៉ុន នៅ​ព្រះ​រាជាណាចក្រ​កម្ពុជាផងដែរ​។

ជាមួយគ្នានេះ ខាងក្រុម​ហ៊ុន​មច្ចានុ​ពាណិជ្ជ ដែល​​ជា​ក្រុមហ៊ុន​ចូល​ត្រូវ​សាល​ម៉ុន​ ដោយ​ផ្ទាល់​តាមយន្តហោះ​មក​ពី​ប្រទេស​ណរវ៉ែស អូស្ត្រាលី និង​កាណាដា​ នៅ​ថ្ងៃ​ទី១៦ ខែ​មិថុនា នេះ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​​ ជុំវិញ​ស្ថាន​ភាព​ទូទៅ​​នៃ​ត្រីសាល​ម៉ុន ទាក់ទង​នឹង​កូវីដ-១៩​ ។

តាមរយៈ​ក្រុម​ហ៊ុន​ មច្ចានុពាណិជ្ជ តថៈ​ភាព​ជាក់​ស្តែង ​រហូត​មក​ដល់​ពេលនេះ ​គេ​នៅ​មិន​ទាន់​សន្និដ្ឋាន​​​បាន​អំពី​ប្រភព​ដើម​ច្បាស់លាស់ ​អំពី​កា​រឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​នេះ​ នៅ​លើ​ជ្រញ់​ហាន់​ត្រីសាលម៉ុន​នៅ​ឡើយ​ទេ។

ការ​ឆ្លង​នេះ​អាច​បណ្ដាល​​មក​ពី​កត្តា​មនុស្ស ​ដែល​អាច​ជា​កម្មករ​ដឹក​ជញ្ជូន អ្នក​លក់ ឬ​អ្នក​ដើរ​ទិញ​ ដែល​មាន​រាប់​ពាន់​នាក់។

ទាំង​របាយការណ៍​វិទ្យាសាស្ត្រ និង​ការ​សិក្សា​ផ្នែក​មេរោគ​នៅ​សាកលវិទ្យាល័យ​ស៊ិនហ៊ួរ​​ប្រទេស​ចិន ក៏​ដូច​​ជា​សាកលវិទ្យាល័យ​ក្រុង​ឡុង​ប្រទេស​អង់គ្លេស គ្រប់​ករណី​ចម្លង​ទាំង​អស់​ នៃ​មេ​រោគកូរ៉ូណា​ ទាក់ទង​ជាមួយសត្វ ​មានតែ​ក្នុង​ប្រភេទ​​ជា​ថនិកសត្វ គ្មាន​នៅ​ក្នុង​សាច់​ត្រី សាច់​សត្វបក្សី ឬ​ពពួក​សត្វ​ល្មូន​នោះ​ទេ។

អានសេចក្តីប្រកាស​ព័ត៌មានពិស្តារ៖

សេចក្តីប្រកាស​ព័ត៌មាន
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post