header ads

Sponsor

បរិស្ថាន

អាម៉ាប៉ាប៉ាញ៉ូស

លោក នេត្រ ភក្ត្រា មន្រ្តីនាំពាក្យក្រសួងបរិស្ថានលើកឡើងនៅថ្ងៃទី៥មិថុនាថា របាយការណ៍សិក្សាចំនួនសត្វទន្សោងបង្ហាញថា កម្ពុជាមានសត្វទន្សោចន្លោះពី២៧០០ទៅ៥៧០០ក្បាល ដែលជាចំនួនច្រើនជាងគេនៅលើពិភពលោក ខណៈចំនួនសត្វទន្សោង សរុបនៅលើពិភពលោកត្រូវបានគេប៉ានស្មានថាមានចន្លោះពី៥៩០០ទៅ១១០០០ក្បាល ហើយនៅប្រទេសថៃនិងឥណ្ឌូនេស៊ីមានត្រឹមខ្ទង់រយក្បាលប៉ុណ្ណោះ។

លោកបន្តថា សត្វទន្សោងជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោក ហើយប្រជាពលរដ្ឋកម្ពុជាត្រូវតែមានមោទនភាព និងត្រូវចូលរួមការពារនិងអភិរក្សសត្វព្រៃឱ្យបានគង់វង្សទាំងអស់គ្នា ដោយមិនត្រូវជួញដូរ បរិភោគ បរបាញ់ និងចាប់សត្វព្រៃឡើយ។

កាលពីថ្ងៃទី២មិថុនា កូនសត្វទន្សោងញីមួយក្បាលដែលមានអាយុ៣ទៅ៤ខែ ត្រូវបានមន្ត្រីឧទ្យានុរក្សរកឃើញថា បានងាប់និងស្អុយរលួយនៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃលំផាត់ស្ថិត ក្នុង ភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយតាមការត្រួតពិនិត្យនិងវិនិច្ឆ័យរបស់មន្ត្រីឧទ្យានុក្ស គឺកូនសត្វទន្សោងនេះ បានងាប់ប្រហែលជា៤ទៅ៥ថ្ងៃមុនរកឃើញ ដោយសារកជើងម្ខាងក្រោយខាងស្តាំ ត្រូវបានដាច់និងមានដាំបាក់ជើងជាសញ្ញាជាប់អន្ទាក់។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា កាលពីថ្ងៃទី២៤ឧសភា មន្ត្រីឧទ្យានុរក្សបានដឹកនាំបុគ្គលិកគម្រោងអង្គការ Birdlife ចុះល្បាតរកឃើញមានស្នាមជើងសត្វទន្សោងចំនួន០៧ក្បាល ក្នុងនោះរួមមានស្នាមជើងកូនសត្វទន្សោង (តូច) មួយក្បាលផងដែរ នៅជិតចំណុចដែលទើបប្រទះឃើញកូនទន្សោងនេះងាប់ ស្ថិតនៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃលំផាត់។

លោកបញ្ជាក់ទៀតថា ចាប់តាំងពីខែមករាដល់ខែមិថុនានេះ សត្វទន្សោងចំនួន៥ក្បាលហើយដែលបានរកឃើញងាប់ក្នុងតំបន់ការពារធម្មជាតិ ដែលក្នុងនោះ១ក្បាលរកឃើញងាប់ដោយជាប់អន្ទាក់នៅក្នុងខេត្តកំពង់ស្ពឺ ១ក្បាលងាប់ដោយជាប់អន្ទាក់ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នក្នុងខេត្តឧត្តរមានជ័យ និង៣ក្បាលងាប់ក្នុងតំបន់ជាប់នឹងដែនជម្រកសត្វព្រៃភ្នំព្រេចដោយសារការបាញ់ សម្លាប់ និងកូនទន្សោងញី១ក្បាលរកឃើញស្លាប់ក្នុងដែនជម្រកសត្វព្រៃលំផាត់នេះ៕

សត្វទន្សោង
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post