Homeព័ត៌មានជាតិ កម្ពុជាបាន និងកំពុងរៀបចំវេចខ្ចប់ផលិតផលកសិកម្ម បីមុខគឺស្លឹកចេក, ត្រយូងចេក និងគល់ស្លឹកក្រៃ នាំចេញទៅកាន់សាធារណរដ្ឋកូរ៉េ 6/14/2020 07:35:00 AM រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន បានបញ្ជាក់ថា៖តាមរយៈនៃការជួបពិភាក្សាការងារជាមួយក្រុមហ៊ុន HYUNDAI នៅកម្ពុជា នាពេលចុងសប្តាហ៍កន្លងទៅនេះ បានឲ្យដឹងថា៖ កម្ពុជាបាន និងកំពុងរៀបចំវេចខ្ចប់ផលិតផលកសិកម្ម បីមុខគឺស្លឹកចេក, ត្រយូងចេក និងគល់ស្លឹកក្រៃ នាំចេញទៅកាន់សាធារណរដ្ឋកូរ៉េ ប្រកបដោយជោគជ័យ ដោយទទួលបានការគាំទ្រពីអ្នកបញ្ជាទិញ។ បើទោះបីបរិមាណនៃការនាំចេញផលិតផលទាំងបីមុខនេះស្ថិតនៅក្នុងកម្រិតតិចតូចយ៉ាងណាក្តី ក៏យើងមានក្តីមោទនៈចំពោះជាតិយើងនូវអ្វីដែលជាលទ្ធផលទទួលបាន ហើយក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសូមចូលរួមអបអរសាទរ។ ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត! លោកអ្នកអាចបញ្ចេញមតិនៅទីនេះ! Feature Ads Tags ព័ត៌មានជាតិ សេដ្ឋកិច្ច