header ads

Sponsor

បរិស្ថាន

អាម៉ាប៉ាប៉ាញ៉ូស

នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០នេះ បើតាមលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា ការបំពាក់អំពូលសូឡាតាមផ្ទះ ជូនអ្នកភូមិត្រពាំងថ្មត្រូវបានបញ្ចប់ទាំងស្រុង។

ចាប់ពីពេលនេះទៅ ពេលរាត្រីនៅក្នុងភូមិទាំងមូលលែងងងឹតសូន្យឈឹងដូចកាលពីមុនទៀតហើយ។

លោកអភិបាលស្រុកបានបញ្ជាក់ថា ការបំពាក់អំពូលតាមផ្ទះនេះ គឺជាផ្នែកមួយនៃយុទ្ធនាការ «ផ្ទះ១ អំពូល១» តែការផ្តល់ជូនលើកនេះ គឺជាការផ្តល់ជូនដែលមានអត្ថន័យបំផុត ព្រោះភូមិដែលមានប្រជាជនចំនួន២៤៥ គ្រួសារមួយនេះ គឺជាភូមិដែលមានការខ្វះខាតខ្លាំងជាងគេ នៅក្នុងស្រុកបន្ទាយស្រី ហើយក៏មិនទាន់មានបណ្តាញចែកចាយអគ្គីសនីចូលមកដល់នៅឡើយ។

ជាចុងក្រោយ លោកសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Seatel ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ផ្តល់អំពូលសូឡាចំនួន ២៤៥គ្រឿង ដល់យុទ្ធនាការ”ផ្ទះ១ អំពូល១” ក្នុងភូមិត្រពាំងថ្មនេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post