header ads

Sponsor

ទេសចរ

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ រយៈពេល៣សប្តាហ៍ នៃខែមិថុនា ឆ្នាំ២០២០ ភ្ញៀវទេសចរដែលបានធ្វើដំ​ណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស មានចំនួនសរុប ៤៥២,៦៩២ នាក់ កើនឡើង ៧.២៤% ធៀបនឹងរយៈពេល៣សប្តាហ៍ដូចគ្នា​នៃខែឧ​សភា។​ នេះបើតាមការបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

បើតាមលោក ថោង ខុន ខេត្តតំបន់ឆ្នេរ រួមមានខេត្តកំពត និងកែប នៅតែជាគោលដៅ​ទេសចរណ៍សំខាន់ដែលបានទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងច្រើនជិត ៥០% នៃទេស​ចរផ្ទៃក្នុងសរុប។ ចំណែកឯខេត្តសៀមរាប ក៏នៅតែបន្តបង្ហាញសញ្ញានៃ​ការងើបឡើងជា​បណ្តើរៗ ខណៈមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួន ពិសេសសណ្ឋាគារ ផ្ទះសំ​ណាក់ និងភោជនីយដ្ឋាន បានបើកដំណើរការអាជីវកម្មឡើងវិញជាធម្មតា៕

អ្នកទេសចរធ្វើដំណើរកម្សាន្ត
អ្នកទេសចរធ្វើដំណើរកម្សាន្ត
អ្នកទេសចរធ្វើដំណើរកម្សាន្ត
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post