header ads

Sponsor

ទេសចរ

អាម៉ាប៉ាប៉ាញ៉ូស

វត្ត ឈើខ្មៅត្រូវបានអ្នកស្រុក​ឯកភ្នំ ហៅ «ទួលអណ្តែត» មានអាយុកាលប្រមាណ១៣១ ឆ្នាំក្លាយជាកន្លែងទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅខេត្តបាត់ដំបង។      

តាមការឲ្យដឹងរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែមិថុនា ថា វត្ត ឈើខ្មៅស្ថិតតាមដងស្ទឹងសង្កែឆ្ពោះទៅកាន់ ភូមិកោះជីវាំង ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាទួលសក្តិសិទ្ធិ និងជាកន្លែងទាក់ទាញភ្ញៀវទេសចរមកទស្សនាគ្រប់រដូកាល។ ភ្ញៀវទេសចរ អាចទស្សនាជុំរុំសត្វស្លាបទឹកព្រែកទាល់ ជិះកាណូតតាមដងស្ទឹង និងគយគនទេសភាពល្អឯកជាច្រើនទៀត។

មន្ទីរទេសចរណ៍ បញ្ជាក់ថា វត្តឈើខ្មៅ សាងសង់ទ្បើងនៅឆ្នាំ ១៨៨៧ ហើយព្រះវិហារវត្តឈើខ្មៅធ្វើទ្បើងពីរុក្ខជាតិឈើខ្មៅសុទ្ធសាធ។ ហើយទោះបីជាមានទឹកជំនន់ធំប៉ុណ្ណាក៍វត្តខ្មៅ ឬ «ទួលអណ្តែត»ពុំដែលលិចទ្បើយ។

បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅតាមផ្ទះអណ្តែតទឹកស្ថិតក្នុង ឃុំព្រៃចាស់ និង ឃុំកោះជីវាំង ស្រុកឯកភ្នំ តែងតែនាំគ្នាធ្វើបុណ្យគោរពបូជា និងមានជំនឿលើបារមីរបស់ព្រះពុទ្ធរូបនៅក្នុងព្រះវិហារវត្តឈើខ្មៅឬទួលអណ្តែត៕

វត្ត ឈើខ្មៅ
ទិដ្ឋភាព វត្តឈើខ្មៅ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post