header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាប៖ នៅរសៀល​ថ្ងៃទី​ ២៦​ ខែ​ មិថុនា​ ឆ្នាំ​ ២០២០​នៅ​តាម​បណ្ដោយ​ផ្លូវ​ចាក់​អង្រែ​ មានរថយន្ដ​មួយគ្រឿងកំពុងធ្វើដំណើរ​ រួមជាមួយនឹងការបំពាក់ស្លាកលេខ​ ខេត្ត​សៀមរាប​ វត្ត​កងជុំ​ ហៅ​វត្ត​អង្គរខ្មៅ​ គឺ​ជារថយន្ត​ អំណោយ​ របស់​ លោក​ ម៉ី​ រតនាវរៈសកក្កដា​ ម្ចាស់​សណ្ឋាគារ​ សម្បត្តិ​រាជ​អង្គរ​ ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ កងជុំ​ ។

នេះបើតាមការថតបានពីលោក ផែង វណ្ណៈ លោកបានឲ្យដឹងបន្តថា តាម​ពិតទៅ​ រថយន្ត​ ពាក់ស្លាកលេខ​នេះ​ គឺ​ មិនត្រឹមត្រូវ​តាមច្បាប់​ទេ​ ព្រះសង្ឃ​ដែល​ទទួល​បាន​​អំណោយ​នេះ​ គួរតែ​យករថយន្តទៅ​ចុះ​បញ្ជី​ធ្វើ​ស្លាក​លេខ​ត្រឹមត្រូវ​នៅ​មន្ទីរ​សាធារណការ​ និង​ ដឹកជញ្ជូន​ ខេត្ត​សៀមរាប​ ដេីម្បី​ប្រេីប្រាស់​ត្រឹមត្រូវ​តាមច្បាប់​ ។

ការបំពាក់​ស្លាកលេខ​ដែលគូរដោយខ្លួន​ឯង​ គឺ​ ប្រៀប​បាននឹង​ប្រើ​ប្រាស់​ស្លាក​លេខ​ក្លែង​ក្លាយ​ដូច្នេះ​ដែរ​ ព្រោះមានតែ​ក្រសួង​សាធារណការ​ និង​ ដឹក​ជញ្ជូន​ ប៉ុណ្ណោះ​ ដែល​មានសិទ្ធិ​ចេញ​ស្លាកលេខ​ ប្រេីប្រាស់​ទូទៅ​ ។

ក្នុងនោះលេីកលែង​តែ​ ក្រសួង​ការពារ​ជាតិ​ និង​ ក្រសួង​មហាផ្ទៃ​ មានសិទ្ធិ​ចេញស្លាកលេខ​ ខម​ សម្រាប់​ អង្គភាព​ទ័ព​ និង​ លេខ​ នប​ សម្រាប់​ អង្គភាព​ នគរបាល​ ។

រថយន្តដែលបំពាក់ស្លាកលេខក្លែងក្លាយ
រថយន្តដែលបំពាក់ស្លាកលេខក្លែងក្លាយ
រថយន្តដែលបំពាក់ស្លាកលេខក្លែងក្លាយ

កន្លង​មក​ ព្រះ​សង្ឃ​ប្រេីប្រាស់​ស្លាកលេខ​ក្លែង​ក្លាយ​ ត្រូវ​បានសមត្ថកិច្ចឃាត់​អប់រំ​ ណែនាំ​ ជាបន្តបន្ទាប់​ តែ​ព្រះសង្ឃ​មួយចំនួនតូច​ នៅ​តែ​បំពាន​ដោយ​អាងអំណាចស្បង់ចីពរ​ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post