header ads

Sponsor

ចរាចរ

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖  រយៈពេល២៦ថ្ងៃ ពេលគឺចាប់ពីថ្ងៃ១-២៦ ខែមិថុនា ឆ្នាំ២០២០ ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុប ចំនួន ២៩,៦៨៧គ្រឿង ក្នុងនោះ ម៉ូតូចំនួន ២១,៧៦៨គ្រឿង ត្រូវបានផាកពិន័យ តាមអនុក្រឹត្យ លេខ៣៩ នៅទូទាំងប្រទេស ។

នេះបើតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដោយរបាយការណ៍ដដែល បានវាយតម្លៃរយៈពេល២៦ថ្ងៃ នៃខែមិថុនានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ។

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយ ល្មើសសរុបចំនួន ១,១០៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៧៦៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ៣៩ នៅទូទាំងប្រទេស ៕

ទទួលការផាកពិន័យ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post