សង្គម
អាម៉ាប៉ាប៉ាញ៉ូសស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាមបានបញ្ជាក់នៅថ្ងៃទី១៧មិថុនាថា ស្រ្តីខ្មែរ៤នាក់ដែលចាញ់បោកមេខ្យល់នាំទៅលក់នៅប្រទេសចិន ហើយបានលួចឆ្លងដែនខុសច្បាប់ចូលមកប្រទេសវៀតណាម គឺត្រូវបានស្ថានទូតកម្ពុជា សហការជាមួយអាជ្ញាធរវៀតណាមនៅខេត្តឡាងសឺន ជួយអន្តរាគមន៍បានកាលពីថ្ងៃទី១មិថុនា និងដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ ថ្ងៃ។
ស្ថានទូតបញ្ជាក់ថា ក្រោយបញ្ចប់ធ្វើចត្តាឡីស័ក ស្រ្ដីខ្មែរទាំង៤នាក់ ត្រូវបានបញ្ជូនចេញពីទីក្រុងហាណូយតាមរយៈរថភ្លើងនៅថ្ងៃទី១៧មិថុនា នឹងមកដល់ទីក្រុងហូជីមិញនៅថ្ងៃទី១៩មិថុនាខាងមុខនេះ ដើម្បីបញ្ជូនបន្តមកកាន់ច្រកព្រំដែនអន្តរជាតិបាវិត។
ស្រ្តីរងគ្រោះម្នាក់មកពីខេត្តកំពង់ចាម ត្រូវបានចាញ់បោកមេខ្យល់ធ្វើដំណើរតាមយន្តហោះពីទីក្រុងភ្នំពេញទៅកាន់ប្រទេសចិនកាលពីឆ្នាំ២០១៨ ប៉ុន្តែក្រោយពីពិបាករស់នៅជាមួយប្ដីជាជនជាតិចិន ក៏បានលួចឆ្លងដែនចូលខេត្តឡាងសឺន ប្រទេសវៀតណាម ដោយខុសច្បាប់កាលពីថ្ងៃទី២៨ ខែឧសភា។
ចំណែកស្រី្ត៣ នាក់ទៀត មានស្រុកកំណើតនៅខេត្ត តាកែវ កំពង់ចាម និងខេត្តកណ្ដាល ត្រូវបានជនឆបោកនាំចេញដំណើរពីកម្ពុជាកាលពីថ្ងៃទី២៨ ខែឧសភា តាមច្រកផ្លូវរលំ ក្បែច្រកព្រំដែនបាវិត។
ស្រ្ដីខ្មែរទាំង៣នេះ បានធ្វើដំណើរដល់ខេត្តឡាងសឺន ក៏ត្រូវបាននគរបាលអន្តោប្រវេសន៍វៀតណាម ឃាត់កាលពីថ្ងៃទី១ ខែមិថុនា៕