header ads

Sponsor

ពោធិ៍សាត់ ៖ តៃកុងរថយន្តតូចធំ២នាក់ និងអ្នករួមដំណើរម្នាក់រងរបួសធ្ងន់ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តតូច និងរថយន្តធំកើតឡើងនៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៦-២០៧ ស្ថិតនៅក្នុង ភូមិព្រៃផ្តៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង៥ ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ។

មន្ត្រីនគរបាល ស្រុកបាកានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តម៉ាកហ៊ីយ៉ានដាយពណ៌សពាក់ស្លាកលេខភ្នំពេញ៣F-០២៩៥ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុករថយន្ត ម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង ២C-៧០៧៥ ធ្វើដំណើរពីលិចទៅកើត (ច្រាសទិសគ្នា) ធ្វើឲ្យរថយន្តធ្លាក់ផ្លូវ និងរងរបួសធ្ងន់តៃកុងឡានទាំងពីរនាក់ នឹងអ្នករួមដំណើរម្នាក់ផងដែរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានយករថយន្តទាំង២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

រូបភាព៖មន្ត្រីនគរបាល ស្រុកបាកាន

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post