header ads

Sponsor

(ស្វាយរៀង ): កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចយោធាការពារព្រំដែនវៀតណាម ខេត្តឡុងអាន បានបង្ក្រាបករណីជួញដូរគ្រឿងញៀននិងអាវុធឆ្លងដែននៅចំណុចព្រំដែនប៊ិញហៀប-ព្រៃវល្លិ៍ (ខេត្តស្វាយរៀង -ឡុងអាន)។
*លទ្ធផល: ឃាត់ខ្លួនមនុស្ស០១នាក់ ប្រុស ជនជាតិវៀតណាម ដកហូតបានថ្នាំញៀនគ្រប់ប្រភេទទម្ងន់២០.៨គ.ក្រនិងអាវុធខ្លី០៣ដើម។

-បន្ទាប់ពីទទូលបានព៌ត័មានពីភាគីវៀតណាមនៅថ្ងៃទី២៦-២៨ខែឧសភា ឆ្នាំ២០២០កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងជំនាញការិយាលយ័(ក១០)របស់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ស្ថិតក្រោមការដឹកនាំសម្របសម្រូលផ្ទាល់ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងនិងលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានដំណើរការស្រាវជ្រាវសើុបអង្កេតបន្ត។

*ជាលទ្ធផល:ឃាត់ខ្លួនជនសង្សយ័ចំនួន០២នាក់ ១/ឈ្មោះ ឯក សារិទ្ធ ភេទប្រុសជនជាតិខ្មែរ រស់នៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង៊ ២/ឈ្មោះ ង្វៀន វ៉ាន់សាង ហៅសួន គីមបូ ភេទប្រុសជនជាតិវៀតណាម ។ ****ទីតាំងបង្ក្រាប បុរីប៉េងហួត ផ្លូវលេខ១០ ផ្ទះលេខ៨០និងលេខ៨២ ក្រុម១ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

-ចាប់យកវត្ថុតាងរួមមាន:
១.ហេរ៉ូអុីនទម្ងន់ ២១៣៥,៥៧ក្រាម។
២.ថ្នាំគ្រាប់ចម្រុះពណ៌ទម្ងន់ ១៤៩,២០ក្រាម(MDMA)។
៣.ម្សៅម៉ត់ពណ៌សទម្ងន់ ៧,៣២ក្រាម(MDMA)។
៤.ម្សៅម៉ត់ពណ៌សទម្ងន់ ១០.៩១ក្រាម(កេតាមីន)។
៥.ថ្នាំគ្រាប់នីមេតាហ៊្សេប៉ាម ទម្ងន់ ១៥២,៤៦ក្រាម។
៦.ម្សៅម៉ត់ពណ៌កាហ្វេ ទម្ងន់ ២១៣,៩៥ក្រាម(មិនច្បាស់)
៧.ម្សៅម៉ត់ពណ៌ស ទម្ងន់ ៦១,២៣ក្រាម(មិនច្បាស់)
៨.អាវុធ០២ដើម (ធុនAK៤៧)០១ដើមគ្រាប់២៥គ្រាប់ និងGLOCK០១ដើមគ្រាប់៣៨គ្រាប់។
៩.រថយន្ត០២គ្រឿង(ម៉ាកឡង់រ៉ូវរ័មីនីពណ៌ស០១គ្រឿងនិងម៉ាកលុចសុីស៤៧០ពណ៌ខ្មៅ០១គ្រឿង)
១០.ម៉ូតូ០៣គ្រឿង រួមនិងឧបករណ៍សំភារះមួយចំនួនទៀត៕ ដោយ: ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post