header ads

Sponsor

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសហូរឈាមស្រោចជោគជាំពេញខ្លួនព្រោះតណ្ហា ក្រោយពីបានបង្ខំខាងស្រីរួមភេទបានសម្រេច២ដង ហើយបម្រុងថែមម្តងទៀត តែត្រូវខាងស្រីលួងឲ្យដេកផ្កាប់មុខ យកកាំបិតកាប់ចិញ្ច្រាំជាច្រើនកាំបិត បណ្ដាលឲ្យខាងប្រុសរបួសធ្ងន់ និងបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅក្បែរស្តុបជម្ពូវន័ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌសែនជ័យ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ បុរសរងគ្រោះ បានល្បួងនារីម្នាក់មកដេកផ្ទះសំណាក់ក្នុងបំណងរួមភេទ ដោយឲ្យស្រីក្មេងនោះ ម៉ាស្សាឲ្យខ្លួន នៅក្នុងបន្ទប់ផ្ទះសំណាក់ (រស្មីជម្ពូវ័ន) ដែលជនរងគ្រោះបានចរចាត្រូវគ្នាក្នុងតម្លៃ២០ដុល្លារ លុះមកដល់ផ្ទះសំណាក់ រយៈពេលបាន២ម៉ោង បុរសរងគ្រោះ ខាងលើបានចាប់បង្ខំរួមភេទនាងបានសម្រេចរហូតដល់២ដង។

លុះបុរសរងគ្រោះបម្រុងរួមភេទជាលើកទី៣ ស្រាប់តែខាងស្រីទ្រាំលែងបាន ក៏លួងឲ្យបុរសរូបនោះ ដេកផ្កាប់មុខ ហើយនាងក៏ទាញកាំបិតបុ័ងតោ កាប់ចិញ្ច្រាំជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហូរឈាមស្រោចជោគជាំពេញខ្លួន ហើយត្រូវបានបញ្ជូនតាមរថយន្តសាមុយរបស់អង្គភាព៧១១ ទៅកាន់មន្ទីរពេទ្យ ដើម្បីឲ្យក្រុមគ្រូពេទ្យជួយធ្វើការសង្គ្រោះដល់រូបគាត់។

ចំណែកនារីដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មកធ្វើការសាកសួនៅ ប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីចាត់ការតាមនិតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post