header ads

Sponsor

ភ្នំពេញ ៖ យុវជនមួយក្រុមបានផ្ទុះអាវុធចំនួន៥គ្រាប់ នៅមុខអនុវិទ្យាល័យចតុ ខណៈយុវជន១ក្រុមទៀតយកដុំថ្ម គប់ដាក់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាល និងកំលាំងកងរាជអាវុធហត្តខណ្ឌ ចុះមកអន្តរាគមន៍ កាលពីវេលា ម៉ោង១១ និង៣០នាទី យប់ថ្ងៃព្រហស្បតិ៏ ទី៤ ខែមិថុនាឆ្នាំ២០២០ តាមបណ្ដោយផ្លូវព្រះនរោត្ដម កែងនិងផ្លូវ២០២ ត្រង់ចំណុចមុខអនុវិទ្យាល័យចតុមុខ ស្ថិតក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនមួយក្រុម ២ម៉ូតូមានគ្នា៤នាក់ បានជិះម៉ូតូ(មិនចាំម៉ាកនិងស្លាកលេខ)បានឈប់ទិញនំដែលលក់កន្លែងសំណតរថយន្តក្រុង មុខរបងសាលាចតុមុខ ហើយបានស្រែក ថាឲ្យក្រុមយុវជនមួយក្រុមទៀត ដែលជិះម៉ូតូ៣គ្រឿងមានគ្នា៤ ទៅ ៥នាក់ ដែលកំពុងធ្វើដំណើរស្របទិសគ្នា ពីត្បូងទៅជើង រួចក៏បានជិះម៉ូតូត្រឡប់ក្រោយវិញបំរ៉ុងចូលសួរ ស្រាប់តែភាគីដែលឈប់ទិញនំបានយកដុំថ្មគប់ទៅក្រុមនោះបណ្ដាលឲ្យត្រូវម៉ូតូមួយគ្រឿង ធ្វើឲ្យភាគីដែរគេគប់ដុំថ្មនោះ ខឹងបានដកកាំភ្លើងខ្លីបាញ់ឡើងលើចំនួន៣គ្រាប់ ហើយដេញ ក្រុមដែលប្រើដុំថ្មរត់ចែកជើងគ្នា ។

ក្នុងនោះ ម្នាក់រត់ផ្លោះរបងចូលសាលា និង៣នាក់ទៀតរត់ចូលហាង(បបរស) ដែលនៅក្បែរនោះ ហើយក្រុមដែលមានកាំភ្លើងក៍បានបាញ់បន្ថែមចំនួន២គ្រាប់ទៀត រួចបើកម៉ូតូគេចបាត់ស្រមោល និងបន្សល់ទុកម៉ូតូ២គ្រឿងរបស់ភាគីខាងគប់ដុំថ្ម ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចខណ្ឌដូនពេញ បានចុះមកដល់កន្លែងកើតហេតុ បានយកម៉ូតូទាំង២គ្រឿងទៅរក្សាទុក និងរុករកឃាត់ខ្លួនយុវជនម្នាក់ទៅសួរនាំនៅប៉ុស្តិ៍ ក្រោយសួរនាំរួចយុវជននោះបានសារភាពថា ពិតជាបានគប់ដុំថ្មទៅលេីភាគីម្ខាងទៀតពិតប្រាកដមែន ទើបសមត្ថកិច្ចចាត់ការតាមនិតិវិធីច្បាប់បន្ត ។

ចំណែកក្រុមផ្ទុះអាវុធ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវដើម្បីស្វែងចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post