header ads

Sponsor

បរិស្ថាន

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាប៖ អាជ្ញាធរ និងប្រជាពលរដ្ឋស្រុកបន្ទាយស្រី បាននាំគ្នាដាំដើមក្ងោកនិងដើមសាគូរ៉ាចំនួន ១០០០ដើម នៅលើដងផ្លូវទៅកាន់ប្រាសាទបន្ទាយស្រី ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ។

ដើមផ្កាក្ងោកនិងផ្កាសាគូរ៉ាជំទង់ៗ ចំនួន១០០០ ដើម ដែលបានដាំនៅលើកំណាត់ផ្លូវទៅកាន់ប្រាសាទបន្ទាយស្រីនោះ នឹងត្រូវមើលថែរក្សា ជួយស្រោចទឹក ដាក់ជី ថែរក្សា ក៏ដូចជាជួយសម្អាត ជម្រះស្មៅ ដាំផ្កា ក្រោយពីបានដាំរួច ដោយប្រជាជននៅទីនោះ។ នេះបើតាមលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ។

លោកអភិបាលស្រុករូបនេះបានបន្ថែមថា ការដាំដើមឈើនៅតាមដងផ្លូវទៅកាន់ប្រាសាទបន្ទាយស្រី គឺជាការជួយបង្កើនភាពស្រស់ស្អាតនៅតំបន់ប្រាសាទ និងដើម្បីបង្កើនភាពទាក់ទាញរឹតតែខ្លាំងសម្រាប់ភ្ញៀវទេសចររាប់លាននាក់ដែលឆ្លងកាត់ផ្លូវនេះក្នុងមួយឆ្នាំៗ។ លោកថា ដើមក្ងោកទាំង១០០០ដើមដែលបានដាំទាំងនោះ គឺមិនទាន់បំពេញតាមដងផ្លូវប្រាសាទបន្ទាយស្រីនៅឡើយទេ ហើយរដ្ឋបាលស្រុកនឹងបន្តស្វែងរក និងរៀបចំដាំដើមផ្កាក្ងោកនិងផ្កាសាគូរ៉ាប្រភេទនេះបន្ថែមទៀត ដើម្បីឲ្យបានពេញតាមបណ្តោយដងផ្លូវទាំងមូល ។

លោកអភិបាលស្រុកវ័យក្មេងរូបនេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ ចូលរួមដាំផ្កាផ្សេងៗទាំងតូចទាំងធំ ទាំងខ្ពស់ទាំងទាប នៅតាមរបង និងតាមមុខផ្ទះបន្ថែមទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post