header ads

Sponsor

សុខភាព

អាម៉ាប៉ាប៉ាញ៉ូស

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកកើតជំងឺកូវីដ១៩ មួយនាក់ថ្មីទៀត លើបុរសជនជាតិខ្មែរ ដែលត្រឡប់មកពីប្រទេសម៉ាឡេស៊ី។ 

បុរសដែលរកឃើញកើតជំងឺកូវីដ១៩នេះ មានអាយុ ២១ឆ្នាំ មានអាស័យដ្ឋាននៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកអំបិល ខេត្តកោះកុង។

សេចក្ដីជូនដំណឹងរបស់ក្រសួងបានឲ្យដឹងថា បុរសរូបនេះជាអ្នកធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ហើយទទួលបានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩។

បច្ចុប្បន្ននេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរួចហើយ។

សួមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលទាំងស្រុងខាងក្រោមនេះ៖

សេចក្ដីប្រកាសព័ត៌មាន
សេចក្ដីប្រកាសព័ត៌មាន ត

ក្រសួងសុខាភិបាល នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩នេះ តាមរយៈអនុវត្តន៍នូវវិធានការអនាម័យ និងវិធានកាទាំងឡាយដែលក្រសួងបានណែនាំ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post