
ផ្កាផ្លែ នៅក្នុងស្រុករតនមណ្ឌលខេត្តបាត់ដំបង។
យោងតាមរបាយការណ៍របស់នគរបាលក្នុងមូលដ្ឋានកើតបានឲ្យដឹងថានៅ រសៀលថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០២០ វេលាម៉ោង១៣.៣០នាទី នៅត្រង់ចំណុចខាងក្រោយរោងចក្រកូហ្វីតស្ថិតក្នុងភូមិតាគ្រក់ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
ចំការតាង៉ែនដែលមានម្ចាស់ចំការឈ្មោះឈឿង ម៉ៅ ភេទប្រុស អាយុ៥៦ឆ្នាំ មានករណី(ផ្ទុះម្សៅសានជាសូដ្យូមក្លរ៉ាតSodiumChloride)មួយកេីតឡេីងក្នុងពេលដែលឈ្មោះយាន យ៉ា ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ជាកម្មករចំការតាង៉ែនបានយកដុំម្សៅសាន ជាសូដ្យូមក្លរ៉ាត(SodiumChloride)ដែលប្រេីសម្រាប់លាយទឹកបាញ់បញ្ជាដេីមតាង៉ែនឱ្យចេញផ្លែ ដាក់ក្នុងធុងជ័រខៀវមកបុក ហេីយក្នុងពេលកំពុងបុកបណ្តាលក៏បណ្តាលឱ្យផ្ទុះឡេីង និងស្លាប់ភ្លាមៗនៅនឹងកន្លែង។
សូមជម្រាបជូនថាអ្នកដាំដេីមតាង៉ែន តែងប្រេីប្រាស់ថ្នាំបាញ់ដេីមដេីម្បីបញ្ជាឱ្យចេញផ្លែហេីយថ្នាំដែលបាញ់នេះត្រូវប្រេីប្រាស់ទឹកថ្នាំម្សៅសានសូដ្យូមក្លរ៉ាត(SodiumChloride)ដែលលាយជាល្បាយសម្រាប់បាញ់ ក៏ប៉ុន្តែការប្រេីប្រាស់ដុំម្សៅសានសូដ្យូមក្លរ៉ាតSodiumChloride មកបុកបែបនេះ គឺពិតជាបង្កគ្រោះថ្នាក់ខ្លាំងណាស់ ។
ក្នុងនាមស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមធ្វេីការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាប្រុងប្រយ័ត្នចំពោះការប្រេីប្រាស់វត្ថុទាំងនេះ ព្រោះវត្ថុនេះពិតជាបង្កគ្រោះថ្នាក់ដល់អាយុជីវិតយ៉ាងពិតប្រាកដ ជាមួយនេះស្នេីឱ្យសមត្ថកិច្ចនគរបាលមូលដ្ឋានធ្វេីការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានបានយល់ជ្រួតជ្រាបពីករណីមួយនេះ ។
សាកសពជនរងគ្រោះត្រូវបានស មត្ថកិច្ចប្រគល់ទៅក្រុមគ្រួសារសាច់ញាត្តិរៀបចំ ចាត់ចែងធ្វេីបុណ្យតាមប្រពៃណីក្រោយពេលធ្វេីកោសលវិច្ច័យរួច ។




