header ads

Sponsor

មន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម បានរកឃើញបន្លែ៦មុខ ​រួម​មាន​ស្ពៃ​បូក​គោ ផ្កា​ខាត់​ណា ពោតបារាំង ក្រូចឆ្មាតូច ផ្កាគូឆាយ និងផ្លែល្ពៅ មាន​ផ្ទុ​ក​សំណល់​ថ្នាំ​សម្លាប់​សត្វល្អិត កាលពីថ្ងៃទី១២ខែមិថុនា។

ការរកឃើញនេះ នៅក្នុងពេលចុះត្រួតពិនិត្យការនាំចូលបន្លែ ដែលមានសារធាតុ​គីមី​ពុលពីប្រទេសវៀតណាមចូលមកព្រះរាជាណាចក្រកម្ពុជា ដែលនាំចូលតាមមាត់​ច្រក​ទ្វារ​អន្តរជាតិជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល។

ជាមួយគ្នានេះ កាលពីថ្ងៃសៅរ៍ ទី១៣ ខែមិថុនា មន្រ្តីអគ្គនាយកដ្ឋានការពារ​អ្ន​ក​ប្រើ​ប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(CCF) នៃក្រសួង​ពាណិជ្ជ​កម្មប្រចាំ នៅខេត្តឧត្តរមានជ័យ ក៏បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះ ត្រួតពិនិត្យផលិតផលទំនិញ និងម្ហូបអាហារ នៅក្នុងផ្សារផ្សារសំរោង ដែលមាន​ទី​តាំង​នៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

នៅក្នុងការពិនិត្យរកទំនិញខូចគុណភាពនិងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យ​ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនោះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូប​អាហារ​ចំនួន១៤គំរូ មានដូចជា ឆៃថាវ ស្ពៃក្ដោប ស្ពៃបូកគោ ត្រសក់ស្រូវ ម្ទេសប្លោក ផ្លែសារី ផ្លែប៉ោម ផ្លែប៉ោមខៀវ ជ្រក់មមាញ ស្ពៃជ្រក់ ជ្រក់ទំពាំង សណ្ដែកបណ្តុះ ដើម្បី​ស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ប៉ុន្តែជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ ផលិតផល ផ្លែប៉ោមក្រហម និងផ្លែប៉ោមខៀវ ដែល​សង្ស័យ​ថាមានផ្ទុកសារធាតុថ្នាំសំលាប់សត្វល្អិត។

បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីបានធ្វើកំណត់ហេតុដកហូត និងបានឱ្យតំណាងម្ចាស់​ម្ហូបអាហារ និងទំនិញ ធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញដែលមានផ្ទុកសារ​ធាតុគីមីហាមឃាត់បន្តទៀត៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post