header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

សត្វក្រៀលឬហៅថាកុកទេព ជាសត្វដែលអាចហោះហើរបានខ្ពស់ជាងគេបំផុត នៅលើពិភពលោក ហើយក៏ជាសត្វដ៏កម្រជិតផុតពូជនៅលើពិភពលោកផងដែរ។

ក្រសួងបរិស្ថានផ្សព្វផ្សាយនៅថ្ងៃទី ១៩ ខែមិថុនាថា សត្វក្រៀល ជាសត្វស្លាបមួយប្រភេទ ដែលមានសម្បុរប្រផេះចំពុះវែង កវែង ក្បាលត្រងោល ជើងវែង ខ្ពស់ជង្រ្គោងៗ និងមានសម្រែកឮខ្លាំង។

សត្វនេះរស់នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានការពារអភិរក្សយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីកុំឲ្យផុតពូជ។ សត្វក្រៀលឬកុកទេពនេះ វាចូលចិត្តរស់នៅ និងធ្វើសំបុកពងកូននៅលើវាលស្មៅ ដែលជាតំបន់ដីសើម ហើយចូលចិត្តចឹកស៊ីមើមរុក្ខជាតិ និងស្លឹករុក្ខជាតិខ្ចីៗដែលដុះនៅតាមវាលស្មៅក្នុងតំបន់ដីសើមជាអាហារ។

សត្វក្រៀលឬហៅថាកុកទេព

នៅរដូវប្រាំងវារកស៊ីជាហ្វូង រីឯរដូវវស្សាវិញ វាបន្តពូជ។ សត្វក្រៀលនេះ ពេលពេញវ័យមានកម្ពស់ ១៧៦ សង់ទីម៉ែត្រ និងមានទម្ងន់រហូតដល់ជាង ៦ គីឡូក្រាម៕

សត្វក្រៀលឬហៅថាកុកទេព
សត្វក្រៀលឬហៅថាកុកទេព
សត្វក្រៀលឬហៅថាកុកទេព
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post