header ads

Sponsor

បរិស្ថាន

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ ក្នុងមួយឆ្នាំៗ កម្ពុជា បានបង្កើតសំរាមប្រមាណ ៤លានតោន នៅ​ក្នុង​ទឹក​ ​​តាម​ដង​ផ្លូវ​ និង​ត្រូវ​បាន​ដុត​ចោល ក្នុងនោះ ៦៥% ជាសំណល់សិររីរាង្គ ២០% ជាសំណល់ថង់ប្លាស្ទិក នៅសេសសល់ជាសំណល់រឹង និងសំណល់ផ្សេងៗទៀត។

ក្នុងចំណោមសំរាមទាំងអស់នោះ មានត្រឹមតែប្រមាណ ៥១% ប៉ុណ្ណោះ ដែលត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម ក្រៅនោះត្រូវគេបោះចោលយ៉ាងអនា​ធិ​ប​តេយ្យតាមដងផ្លូវ ក្នុងប្រភពទឹក និងខ្លះទៀតត្រូវបានដុតជាដើម។ នេះបើតាមការបញ្ជាក់របស់លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ដែលលោកបានអញ្ជើញជាអធិបតីភាពប្រគល់ធុងសំរាម ដល់សហគមន៍ពាមក្រសោប នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីថ្ងៃទី ១៨ ខែមិថុនា។

ទិន្នន័យឆ្នាំ២០១៨ បានបង្ហាញថា សំណល់រឹងដែលបានប្រមូលចាក់នៅទីលានសរុបប្រមាណជាង ១,៧ លានតោន ធៀបនឹងឆ្នាំ២០១៧ កើនឡើង ជាង ២០សែនតោន ហើយមានកំណើន ៥៦,៩% ធៀបនឹងឆ្នាំ២០១៤ មានត្រឹម ៣១៧ ៥៥០ តោនប៉ុណ្ណោះ។

រហូតមកដល់ចុងឆ្នាំ២០១៨ ស្ថានភាពគ្រប់គ្រងទីលានទូទាំងក្រុង ស្រុកគោលដៅ ស្ថិតក្នុងសភាពពុំទាន់ល្អប្រសើរនៅឡើយ ដោយស្រុកចំនួន ៧៩ នៅពុំទាន់មានទីលាន ក្រុងស្រុកដែលមានទីលាន មានតែ ៥៧,២% ហើយក្រុងស្រុកដែលមានទីលានបម្រុងមានត្រឹមតែ ៦,៤% ប៉ុណ្ណោះ៕

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post