header ads

Sponsor

ដំរីព្រៃមានផ្ទៃពោះអាយុ១៥ឆ្នាំមួយក្បាលស្ថិតនៅខាងត្បូងប្រទេសឥណ្ឌ បានងាប់កាលពីថ្ងៃទី២៧ខែឧសភា បន្ទាប់ពីត្រូវរងរបួសធ្ងន់ដោយសារបានស៊ីផ្លែម្នាស់មានបង្កប់ផាវ បណ្ដាលឱ្យផ្ទុះបែកមាត់។ ដំរីរងរបួសបានចុះទៅត្រាំក្នុងទឹកទន្លេអស់ជាច្រើនម៉ោង មុនពេលវាងាប់។

មន្ត្រីឥណ្ឌាបាននិយាយកាលពីថ្ងៃទី៣មិថុនាថា សត្វដំរីព្រៃមួយក្បាលនេះបានវង្វេងផ្លូវចូលក្នុងភូមិមួយក្បែរឧទ្យានជាតិ Silent Valley ក្នុងរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ដាកាលពីថ្ងៃពុធសប្តាហ៍មុន ហើយមន្រ្តីកំពុងស៊ើបអង្កេត រកអ្នកទទួលខុសត្រូវចំពោះការងាប់របស់ដំរីនេះ។

ក្រុមអ្នកភូមិក្នុងតំបន់ក្បែរឧទ្យានជាតិ Silent Valley តែងតែលួចបង្កប់ផាវឬឧបករណ៍ផ្ទុះនៅក្នុងផ្លែម្នាស់ ដើម្បីការពារដំណាំកសិកម្មរបស់ពួកគេ ពីការបំផ្លាញដោយក្រុមសត្វព្រៃ។ កាលពីខែមុន ឧប្បត្តិហេតុស្រដៀងគ្នានេះក៏បានកើតឡើង ដំរីញីមួយក្បាលដែរ ដែលដំរីនោះបានងាប់ក្រោយពីរងរបួសមាត់ធ្ងន់ធ្ងរ៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post