header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ រយៈពេល៥ខែដើមឆ្នាំនេះ កម្ពុជា បាននាំចេញស្វាយចន្ទី ស្វាយស្រស់ ម្រេច ចេក និងដំឡូងមីក្រៀម កើនឡើង បើទោះជាជំងឺកូវីដ១៩ កំពុងរាតត្បាតក្តី។ ក្រៅពីផលិតផលទាំងនេះ ក៏មានផលិតកសិកម្មផ្សេងទៀត ធ្លាក់ចុះដែរ។ នេះបើតាមរបាយការណ៍កសិកម្ម ដែលផ្សាយលើហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣ មិថុនា។

លោក វេង សាខុន បានបញ្ជាក់ថា ចំណិតដំឡូងមីក្រៀមនាំចេញបាន ៩៩៦, ២៩០ តោន កើនឡើងប្រមាណ ៨៨ ,២៩០ តោន ស្មើនឹង ៩,៧២ភាគរយ បើធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួនតែ ៩០៨, ០០០ តោនប៉ុណ្ណោះ ។ ចំណែកគ្រាប់ស្វាយចន្ទីនាំចេញ ១៩០, ១៤១ តោន កើនឡើងប្រមាណ ៣៨, ៥៨១ តោន កើនឡើងស្មើ២៥,៤៦ភាគរយ (៥ខែឆ្នាំ២០១៩ មានចំនួនតែ ១៥១, ៥៥០ តោន) ខណៈផ្លែចេកស្រស់នាំចេញបាន ១២១, ៤១៥ តោន កើនឡើងប្រមាណ ៧៦ ៨៩៧ តោន ស្មើនឹង ១៧២,៧៣ភាគរយ (៥ខែដើមឆ្នាំ២០១៩ មានចំនួនតែ ៤៤, ៥១៨ តោន) ។

ដោយឡែកផ្លែស្វាយស្រស់នាំចេញបាន ៤៤, ០៩៩ តោន កើនឡើងប្រមាណ ១៤, ៨៨៥ តោន ស្មើនឹង ៥០,៩៥ភាគរយ (៥ខែដើមឆ្នាំ២០១៩ មានចំនួនតែ ២៩ ២១៤ តោន) ។ រីឯម្រេចនាំចេញបាន ២, ៥២៧ តោន កើនឡើងប្រមាណ ៤៦៦ តោន ស្មើនឹង ២២,៦១ភាគរយ (៥ខែដើមឆ្នាំ២០១៩ មានចំនួនតែ ២០ ០៦១ តោន) ។ នេះបើតាមលោក វេង សាខុន។

តែយ៉ាងណាក៏មានផលិតផលកសិកម្មផ្សេងទៀត ធ្លាក់ចុះនៅក្នុងអំឡុងពេលកូវីដរាតត្បាតនេះដែរ។ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជាក់ថា ម្សៅដំឡូងមីនាំចេញបានតែ ១០, ២៧២ តោន ថយចុះប្រមាណ ៣៧១, ៤២៨ តោន ថយ៩៧,៣០ភាគរយ បើធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួន ៣៨១, ៧០០ តោន ។ ចំណែកគ្រាប់ពោតនាំចេញបាន ៣៥, ៦៣៦ តោន ថយចុះប្រមាណ ១៥, ០៤៣ តោន ថយ២៩,៦៨ភាគរយ បើធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួន ៥០, ៦៧៩ តោន ។

ក្រៅពីផលិតផលកសិកម្មទាំងនេះ កម្ពុជា បាននាំអង្ករចេញ ៣៥៦,០៩៧តោន តោន ដោយរកចំណូលបានជាង២៤១លានដុល្លារ ក្នុងរយៈពេល៥ខែនេះ ។ ការនាំចេញអង្ករជាង៣៥ម៉ឺនតោននេះ គឺកើនឡើងជាង៤២ភាគរយ បើប្រៀបធៀបទៅក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ដែលការនាំចេញបានត្រឹមតែ ២៥០,១៧២តោន ។ នេះបើតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post