header ads

Sponsor

ពលរដ្ឋខ្មែរជាប់គាំងនៅម៉ាឡេស៊ីចំនួន១១៥នាក់ក្នុងចំណោម១៤៣នាក់ ដែលខកដំណើរតាំងពីថ្ងៃទី៧ខែមេសាកន្លងមកដោយបញ្ហាជំងឺកូវីដ១៩ នឹកមកដល់ប្រទេសកម្ពុជានៅថ្ងែទី១៦ខែមិថុនា។

សេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា បន្ទាប់ពីការពិភាក្សាជាមួយស្ថានទូតខ្មែរ ខាងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីបានរៀបចំជើងហោះហើរមួយ សម្រាប់ដឹកពលរដ្ឋខ្មែរទាំងនោះត្រឡប់មកកម្ពុជាវិញ ដែលត្រូវចេញដំណើរពីទីក្រុង គួឡាឡាំពួ តាមជើងយន្តហោះ MH762 នៅវេលាម៉ោង ១៦ :៣០ នាទី ហើយនឹងមកដល់កម្ពុជានៅម៉ោង ១៧:២៥ នាទី។

ក្រសួងបន្តថា ជើងហោះហើរនេះ គឺដឹកពលរដ្ឋខ្មែរសរុប ២០៨នាក់ ក្នុងនោះមានតែ១១៥នាក់ប៉ុណ្ណោះ ដែលជាអ្នកខកខានដំណើរកាលពីថ្ងៃទី៧ខែមេសា ខណៈអ្នកមួយចំនួនទៀតមិនបានផ្ដល់ព៍ត៌មានមកស្ថានទូត និងអ្នកខ្លះទៀតសម្រេចចិត្តមិនត្រឡប់មកកម្ពុជាវិញក្នុងអំឡុងពេលនេះ ព្រោះត្រូវចូលធ្វើការ និងជិតដល់ពេលចូលរៀនវិញ៕
ផ្ដល់សិទ្ធិដោយ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post